បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយដោយមិនលាក់លាមថា វាគឺពិបាកណាស់ ក្នុងការរកកីឡាករជំនាន់ក្រោយ ដែលអាចស្នងតំណែងរបស់គាត់ និង Lionel Messi។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Ronaldo និង Messi ត្រូវបានគេចាត់ទុកថា ជាគូប្រជែង និងជាស្តេចបាល់ទាត់នៅក្នុងភពផែនដីយើងនេះ បន្ទាប់ពីអ្នកទាំង ២ បានចាយពេលជិត ២ ទសវត្សហើយ ក្នុងការគ្រប់គ្រងបាល់ទាត់ តាមរយៈការបង្ហាញសមត្ថភាពនៅកម្រិតខ្ពស់ និងបានឈ្នះពានជាច្រើននៅក្នុងអាជីពទាំងលក្ខណៈបុគ្គល ក្លិប និងជម្រើសជាតិ។
នៅក្នុងកិច្ចសម្ភាសន៍មួយ Ronaldo ត្រូវបានគេសួរនាំថា តើអ្នកគិតថា នាពេលអនាគត មាននរណាខ្លះ ដែលអាចស្នងតំណែងពីអ្នក និង Messi? ភ្លាមនោះខ្សែប្រយុទ្ធ Al-Nassr រូបនេះ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ខ្ញុំសង្ឃឹមថា បាល់ទាត់នឹងល្អប្រសើរ ប៉ុន្តែខ្ញុំមើលឃើញថា មានរឿងមួយចំនួន ដែលពិបាកណាស់៕

ប្រភព៖ Sportskeeda