បរទេស៖ អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានចេញមកប្រកាសអាសន្នអំពីក្រុមរបស់ខ្លួន មុនត្រូវជួបគ្នាជាមួយក្រុមខ្លាំង Atletico Madrid និង Manchester City បន្ទាប់ពីកីឡាករសំខាន់ៗរបស់ខ្លួនបានរងរបួសជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ រំលងតែការប្រកួតជាមួយក្រុម Leganes នៅក្នុងពាន Copa del Rey នៅយប់ថ្ងៃទី ៥ ខែ កុម្ភៈ នេះ ក្រុម Real Madrid នឹងត្រូវធ្វើការងារធ្ងន់ ដោយពួកគេត្រូវជួបជាមួយ At Madrid ក្នុងពាន La Liga នៅថ្ងៃទី ៩ ខែ កុម្ភៈ និង Man City ក្នុងពានរង្វាន់ Champions League នៅថ្ងៃទី ១២ ខែ កុម្ភៈ។
យ៉ាងណាមិញ មុនជំនួបដ៏ធំទាំង ២ ប្រកួតនេះមកដល់ ក្រុមរបស់លោក Ancelotti ហាក់ជួបបញ្ហាកីឡាកររបួសច្រើនមែនទែន ជាពិសេសគឺតំបន់ការពារ ដោយតាំងពីដើមរដូវកាល Dani Carvajal បានរបួសដាច់សរសៃជង្គង់ ACL ហើយក្រោយមកគឺ Eder Militao និងចុងក្រោយនេះ គឺ Antonio Rudiger ហើយចំណែក David Alaba ដែលទើបជាពីរបួស ក៏មានបញ្ហរបួសថ្មីមួយទៀត ដែលតម្រូវឱ្យសម្រាកយ៉ាងហោចណាស់ ២ ទៅ ៣ សប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លិបលោក Florentino Perez ហាក់មិនបានគិតគូរឿងនាំចូលកីឡាករថ្មីនៅទីផ្សារដោះដូររដូវរងារនេះ ដើម្បីមកពង្រឹងក្រុមទាល់តែសោះ ដូច្នេះហើយទើបសម្ពាធមួយនេះបានធ្លាក់ទៅលើលោក Ancelotti ដែលជាអ្នកចាត់ការក្រុមយ៉ាងខ្លាំង។
ទាក់ទងនឹងរឿងខាងលើ លោកបុរសសញ្ជាតិ អ៊ីតាលី វ័យ ៦៥ ឆ្នាំបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ GOAL