ត្រៀមឆ្ងាញ់ភ្នែក! ទីបំផុតច្បាស់ហើយ Taimu Hisai នឹងហោះមក កម្ពុជា ជាថ្មី ដោយជួបជើងខ្លាំងគុនខ្មែរគីឡូ ៦០ រូបនេះ

//s9.kh1.co/6e/6e0269247f11d5fec48a6b8989098b391abbc3c4.jpg
ប្រដាល់

 ២៨-កុម្ភៈ-២០២៥ ៩ព្រឹក · ១២ ថ្ងៃមុន

ទីបំផុតច្បាស់ហើយ Taimu Hisai នឹងហោះមក កម្ពុជា ជាថ្មី ដោយជួបជើងខ្លាំងគុនខ្មែរគីឡូ ៦០ រូបនេះ

បរទេស៖ ជាដំណឹងដ៏គួរឱ្យចាប់អារម្មណ៍ថ្មីមួយសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដោយកាលពីថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ខាងសង្វៀន Knock Out របស់ ជប៉ុន បានប្រកាសនៅក្នុងសន្និសីទកាសែតជាផ្លូវការ ថាពួកគេនឹងបញ្ជូន Super Star របស់ពួកគេចំនួន ៥ នាក់មកប្រកួតជាមួយក្រុមកីឡាករគុនខ្មែរ ៥ ទល់នឹង ៥ នៅថ្ងៃទី ៣ ខែ មេសា ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សមាសភាពកីឡាករជប៉ុន
សមាសភាពកីឡាករជប៉ុន

សម្រាប់សមាសភាពកីឡាករទាំង ៥ នាក់ ដែលសង្វៀន Knock Out បានជ្រើសរើសនឹងបញ្ជូនមកប្រកួតនៅ កម្ពុជា រួមមានកីឡាករ Taimu Hisai, Yota Shigemori, Hikaru Komura, Masa Sato និងកីឡាការិនី Mariya Suzuki។

យ៉ាងណាមិញ ជឿជាក់ថា បងប្អូនអ្នកគាំទ្រជាច្រើនច្បាស់ជាកំពុងអន្ទះសារចង់ដឹងហើយ ថាតើមានកីឡាករគុនខ្មែរណាខ្លះ ដែលនឹងត្រូវចាំទទួលស្វាគមន៍ក្រុមភ្ញៀវមកពី ជប៉ុន ទាំង ៥ នាក់នេះ។ ក្នុងនោះបើតាមការចុះផ្សាយដោយគេហទំព័រផ្លូវការរបស់ Knock Out ផ្ទាល់តែម្តង គឺ Taimu Hisai ដែលទើបតែផ្តួលឈុត សេរីវ៉ាន់ថង ថ្មីៗនេះ រូបគេនឹងត្រូវជួបជាមួយអ្នកលេងជើងរន្ទះចំរើន គុនខ្មែរ ក្នុងទម្ងន់ណត្តិគ្នាក្រោម ៦១ គីឡូក្រាម។

ងាកទៅកាន់កីឡាករ ៤ នាក់ផ្សេងទៀត ខាង Knock Out គឺពុំទាន់បានបញ្ជាក់នៅឡើយទេ ដោយសារតែបច្ចុប្បន្ន ពួកគេកំពុងស្ថិតនៅក្រោមការចរចាជាមួយខាភាគីកម្ពុជានៅឡើយ។

Taimu Hisai និងចំរើន គុនខ្មែរ
Taimu Hisai និងចំរើន គុនខ្មែរ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T