កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal និង Sporting CP បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធ Viktor Gyökeres ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Arsenal នឹងទិញយក កីឡាករសញ្ជាតិស៊ុយអែតរូបនេះ ក្នុងតម្លៃប្រមាណ ៨៦. ១លានដុល្លារ ដោយមកទល់ពេលនេះក្លិបទាំងពីរកំពុងដោះដូរឯកសារគ្នាក្នុងរយៈពេល១២ម៉ោងចុងក្រោយ ដើម្បីឲ្យការចរចានេះបញ្ចប់ឡើងយ៉ាងរលូន។

Viktor Gyokeres ចង់ផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal តែមួយគត់ ទោះបីបិសាចក្រហម Manchester United ព្យាយាមបើកការចរចាជាមួយគេក៏ដោយ។

ការធ្វើតេស្តសុខភាពត្រូវគេរំពឹងទុកថានឹងធ្វើឡើងបន្ទាប់ពីការចរចាបានបញ្ចប់ ដោយមិនមានបញ្ហាអ្វីនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រៅពីថ្លៃផ្ទេរជាង៨៦លាននេះ Arsenal ក៏ត្រូវឲ្យប្រាក់ថ្លៃបន្ថែមផ្សេងៗចំនួន ១៣.៥លានដុល្លារទៅកាន់ Sporting CP ផងដែរ៕
