កូរ៉េខាងជើង ចេញមកថ្លែងបែបនេះ ទាក់ទងនឹងទំនាស់ព្រំដែន កម្ពុជា - ថៃ

//s9.kh1.co/f7/f7b5884f952eecc2571f2bdc1e3f6da86ee83360.png
សង្គម

 ០២-សីហា-២០២៥ ៥ល្ងាច · ១១ ម៉ោងមុន

ពិតណាស់ ទំនាស់ព្រំដែនរវាងកម្ពុជា - ថៃ បានឈានដល់ការផ្ទុះអាវុធកាលពីថ្ងៃទី២៤ខែកក្កដា

ព័ត៌មានសង្គម៖ កូរ៉េខាងជើង បានថ្លែងនាថ្ងៃសៅរ៍ ទី២ ខែសីហា នេះថា ប្រទេសនេះសង្ឃឹមថា ជម្លោះព្រំដែនរវាងកម្ពុជា - ថៃ នឹងឈានដល់ការបញ្ចប់ ដោយត្រឡប់មកមានសន្តិភាព និងស្ថេរភាពវិញ នេះបើយោងតាមសារព័ត៌មាន Koreatimes បានចុះផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ពិតណាស់ ទំនាស់ព្រំដែនរវាងកម្ពុជា - ថៃ បានឈានដល់ការផ្ទុះអាវុធកាលពីថ្ងៃទី២៤ខែកក្កដា ប៉ុន្តែនាថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង ០០ : ០០ នាទីកន្លងទៅ ប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ក្រោយចូលរួមក្នុងកិច្ចប្រជុំបទឈប់បាញ់ ធ្វើឡើងនាទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ប៉ុន្តែស្ថានភាពតាមព្រំដែន មិនទាន់ធូរស្រាលទាំងស្រុងនៅឡើយទេ។

រូបភាព
រូបភាព
រូបភាព
រូបភាព

ដូច្នេះហើយទើប អ្នកនាំពាក្យរបស់ក្រសួងការបរទេស កូរ៉េខាងជើង បានថ្លែងថា៖

"ពួកយើងសង្ឃឹមថា ប្រទេសទាំងនេះនៅអាស៊ីអាគ្នេយ៍ នឹងទទួលបានសន្តិភាពនិងស្ថេរភាព នៅក្នុងតំបន់ ដោយដោះស្រាយទំនាស់នឹងគ្នា ព្រមទាំង ធ្វើឲ្យមានការទុកចិត្តលើផ្នែកនយោបាយយ៉ាងជ្រាលជ្រៅ ព្រមទាំងផ្សព្វផ្សាយសហការជាទ្វេភាគី។"

ប្រភព koreatimes

Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ៣ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T