ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

//s9.kh1.co/7e/7e3363f617b133dbf74eff05b768afd97adb62ec.jpg
Khmerhome

 ១៣-ឧសភា-២០២៦ ៨ល្ងាច · មួយថ្ងៃមុន

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (ស.ក.ដ) បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (ស.ក.ដ) បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/15/15c207eb5e95802b00ef0fc7ea4f0627236d4919.jpg

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថល ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក.ប.ទ. និង ស.ក.ដ ថ្នាក់ដឹកនាំជាសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ ៣៣០នាក់។

https://s9.kh1.co/__image/w=650,h=434,q=100/98/9818ce9ea65ec9574ea7113c6bf9e4de142679b5.jpg

សូមបញ្ជាក់ដែរថា បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និង ស.ក.ដ រួចមក ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានសហការក្នុងការតភ្ជាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ស.ក.ដ ដើម្បីផ្ទៀងផ្ទាត់និងបង្ហាញភាពត្រឹមត្រូវសុពលភាពពិន្ទុ និងទិន្នន័យផ្សេងទៀតនៃបណ្ណបើកបរ ដែលចេញដោយ ស.ក.ដ។ បន្ថែមពីនេះ បណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បែងចែកជា ៣ ប្រភេទដូចខាងក្រោម៖

1. បណ្ណបើកបរដែលមានដាក់ QR Code របស់ ស.ក.ដ ដែលបានចេញឱ្យប្រើប្រាស់រួច អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈការស្គែន QR Code នៅលើបណ្ណបើកបរនោះ ដែលនឹងបញ្ជូនបន្តភ្ជាប់ (redirect) ទៅកាន់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

2. ការរក្សាទុកបណ្ណបើកបរ (ជាទម្រង់ឌីជីថល) ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp តាមរយៈការស្គែន QR Code របស់ ស.ក.ដ នៅលើបណ្ណបើកបរដែលបានចេញឱ្យប្រើប្រាស់រួច នឹងអនុញ្ញាតឱ្យសាមីខ្លួនអាចស្នើសុំ QR Code ស្ដង់ដានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

3. បណ្ណបើកបរដែលនឹងមានដាក់ QR Code ស្ដង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងត្រូវរៀបចំដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តទៅ។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d39a60f62019eafff17fc68ec461b74c7311ba0d.jpg

ជាមួយគ្នានេះដែរ ក.ប.ទ. និង ស.ក.ដ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ នឹងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់សេវាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ៖khmerhome

Khmerhome
Khmerhome

អត្ថបទទាក់ទង

//s9.kh1.co/ee/ee1f6e353a163004e4e5000e8988e959ecd1ec01.jpg

រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាងនិងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត

 ១៤-ឧសភា-២០២៦ 
 ៣ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T