បរទេស៖ ខ្សែការពារស្លាបឆ្វេង Emerson Palmieri របស់ក្រុមតោខៀវ Chelsea បានផ្លាស់ប្ដូរចេញភ្លាមៗបន្ទាប់ពីលេងបានត្រឹម ៧ នាទីនៃវគ្គជម្រុះយូរ៉ូ ២០២០ របស់អ៊ីតាលីនៅប្រទេសហ្វាំងឡង់កាលពីរាត្រីថ្ងៃអាទិត្យដែលអ្នកជំនាញសន្និដ្ឋានថារបួសភ្លៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ២៥ ឆ្នាំដែលមានទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់ Frank Lampar រូបនេះត្រូវបានជំនួសដោយកីឡករ Alessandro Florenzi របស់ក្រុម Roma វិញដោយមិនអាចបន្តការប្រកួតទៀតបានក្នុងជំនួបរវាងអ៊ីតាលីទល់នឹងហ្វាំងឡង់ដោយការប្រកួតនោះបញ្ចប់ទៅដោយក្រុមភ្ញៀវអ៊ីតាលីយកឈ្នះលើក្រុមម្ចាស់ផ្ទះហ្វាំងឡង់យ៉ាងត្រដាបត្រដួសក្នុងលទ្ធផល២ទល់នឹង១។
Emerson ទំនងជានឹងត្រូវបានជំនួសដោយខ្សែការពារស្លាបឆ្វេង Marcos Alonso វ័យ២៨ឆ្នាំវិញនៅក្នុងជម្រើស១១នាក់ដំបូងរបស់ Chelsea៕
