ចេញហើយ!! កម្ពុជា ធ្លាក់ ៣ចំណាត់ថ្នាក់សម្រាប់តារាង FIFA World Ranking ខែតុលានេះ

//s6.kh1.co/bb/bb3f6e2683135048996bbeb7f8b8b2a1d2e9a3a0.jpg
កីទ្បា

 ២៥-តុលា-២០១៩ ១០ព្រឹក · ៧ ឆ្នាំមុន

កម្ពុជា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់៣ចំណាត់ថ្នាក់សម្រាប់តារាងចំណាត់ថ្នាក់ FIFA World Ranking ពីលេខ ១៧៩ មកលេខ ១៧២ និងឈរនៅចំណាត់ថ្នាក់ទី៣៦ ប្រចាំទ្វីបអាស៊ីសម្រាប់ខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

នៅក្នុងខែតុលានេះ ក្រុមជម្រើសជាតិគោព្រៃកម្ពុជាបានបានប្រកួតផ្លូវការចំនួន ២ប្រកួតសម្រាប់វគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022។ ក្នុងលទ្ធផលបរាជ័យទាំងពីរប្រកួត ដោយប្រកួតចាញ់ក្រុមជើងខ្លាំងលេខ១នៅអាស៊ីអ៊ីរ៉ង់ ១៤ទល់នឹង០ ក្រៅដី មុននឹងបន្តមកចាញ់អ៊ីរ៉ាក់ ០ទល់នឹង៤។

ចំណែកឯ ១០ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ជាមួយកម្ពុជា សម្រាប់ខែតុលានេះឈរនៅចំណាត់ថ្នាក់ដូចតទៅ៖

- វៀតណាម លេខ ៩៧ (+២)

- ថៃ លេខ ១០៩ (+៥)

- ហ្វីលីពីន លេខ ១២៦ (+១)

- មីយ៉ាន់ម៉ា លេខ ១៤៧ (-២)

- ម៉ាឡេស៊ី លេខ ១៥៩ (0)

- សិង្ហបុរី លេខ ១៥៩ (-១)

- ឥណ្ឌូនេស៊ី លេខ ១៧១​ (-៤)

- ឡាវ លេខ ១៨៨ (-១)

- ប្រ៊ុយណេ លេខ ១៩១ (0)

- ទីម័រខាងកើត លេខ ១៩៨ (+១)

ប្រភព FIFA

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T