ស៊ុតកោងល្អយ៉ាងហ្នឹង ចាប់ម៉េចបាន! Neymar ស៊ុត២គ្រាប់ ជួយ PSG ដាច់ពិន្ទុកាន់តែឆ្ងាយ (មានវីដេអូ)

//s5.kh1.co/bf/bf13f0378fab475193e2fdaa76da898eee07b0c0.jpg
បាល់ទាត់

 ២៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយជើងកោងពីចម្ងាយរបស់ Neymar ជួយ PSG ដាច់ក្រុម២ ដល់ទៅ១០ពិន្ទុ

បារាំង៖ ក្រុមអ្នកមាននៅបារាំង Paris Saint-Germain រកបាន៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី២១ ក្របខណ្ឌ Ligue 1 កាលពីយប់មិញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Lille ក្នុងលទ្ធផល ២ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Lille និង PSG
ការប្រកួតរវាង Lille និង PSG

២គ្រាប់របស់ក្រុមលោក Thomas Tuchel រកបានដោយខ្សែប្រយុទ្ធដែលមានតម្លៃនៃការផ្ទេរថ្លៃជាងគេលើលោកទាំង២គ្រាប់។ គ្រាប់ទី១ រកបាននៅនាទីទី២៨ ដោយការស៊ុតពីលើដំបូលទូកកោងចូលទីយ៉ាងអស្ចារ្យ បន្ទាប់ពីទទួលបាល់បញ្ជូនពីមិត្តរួមក្រុម Verratti។ ចំណែកឯគ្រាប់ទី២ ធ្វើបានសម្រេចដោយការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៥២។ 

Neymar អបអរគ្រាប់បាល់
Neymar អបអរគ្រាប់បាល់

គិតមកទល់ពេលនេះ Neymar កំពុងឈរនៅលេខ២ ក្នុងចំណាត់ថ្នាក់អ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូលបារាំង ដោយរកបាន១៣គ្រាប់ ខណៈលេខ១គឺខ្សែប្រយុទ្ធរបស់ Monaco កីឡាករ Wissam Ben Yedder ដែលរកបាន១៤គ្រាប់។

កីឡាករ Neymar
កីឡាករ Neymar

បច្ចុប្បន្ន Paris Saint-Germain កំពុងឈរនៅកំពូលតារាងក្របខណ្ឌ Ligue 1 ដោយមាន ៥២ពិន្ទុ ខណៈក្រុមលេខ២ Marseille មានត្រឹមតែ ៤២ពិន្ទុ ចំណែកឯ Rennes នៅលេខ៣ មាន៣៥ពិន្ទុ៕ 

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Ligue 1
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Ligue 1

ចង់ឃើញថា Neymar ស៊ុតកោងល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T