ភ្នំពេញ៖ អតីតបេក្ខជន The Voice Cambodia រដូវកាលទីមួយ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កែវ សុបញ្ញា បច្ចុប្បន្នកំពុងទទួលបានការគាំទ្រ និងមានទីផ្សារយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ។ ក្នុងនោះ តារាចម្រៀងស្រីសម្លេងស្រួយរូបនេះ មានឱកាសចូលរួមក្នុងការប្រគំតន្ត្រីជាច្រើន ជាពិសេសនៅតាមបណ្តាខេត្ត ហើយតែងទទួលបាននូវការស្រឡាញ់ពេញចិត្តពីសំណាក់ពុកម៉ែបងប្អូនអ្នកគាំទ្រគ្រប់ទិសទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត កែវ សុបញ្ញា ក៏បានបង្ហាញមុខក្នុងខ្សែភាពយន្តភាគផងដែរ គឺក្នុងរឿងរាជិនីភូមិគ្រឹះ ដោយសម្តែងជាតួអង្គលម្អង ជានារីកាចឆ្នាស់ ហើយពូកែខាងច្រណែនឈ្នានីស និង ឌឺដងពាក្យសម្តី។ ថ្វីត្បិតតែនេះជាការសម្តែងលើកដំបូង ក៏ប៉ុន្តែ កែវ សុបញ្ញា ធ្វើបានយ៉ាងល្អ និងទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនមិនតិចនាក់នោះទេ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ កែវ សុបញ្ញា ក៏បានលេចមុខក្នុងការងារជាពិធីការិនីថែមទៀត តាមរយៈការបង្ហោះលើគណនី Instagram ផ្ទាល់ខ្លួន ជាដៃគូជាមួយនឹងតារាប្រុស ទ្រី តារាវុធ ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពពហុជំនាញរបស់តារាស្រីរូបនេះ៕







