ថៃ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ តារាស្រីលំដាប់ជួរមុខ នាង Mint Chalida ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព តាមរយៈការចូលរួមសម្ដែងនៅក្នុងរឿងភាគល្បីៗជាច្រើន ជាពិសេស នាងថែមទាំង មានរូបសម្រស់ស្រស់ស្អាត ដែលអាចទាក់ទាញចិត្តអ្នកទស្សនា បានទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីជោគជ័យ នៅក្នុងការងារសិល្បៈហើយ បើនិយាយពីជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះវិញ ឃើញថា មួយរយៈចុងក្រោយមកនេះ នាង និងគូស្នេហ៍ មានភាពផ្អែមល្ហែមនឹងគ្នា កាន់តែខ្លាំងឡើង ជាពិសេស កាលពីពេលកន្លងទៅនេះ អ្នកទាំងពីរ ថែមទាំងបានរៀបចំខួប Anniversary ៨ ឆ្នាំ ជាមួយគ្នា យ៉ាងរ៉ូមែនទិក ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែន ផងដែរ។
លើសពីនេះទៅទៀត ថ្មីៗនេះ តារាស្រី Mint បានបង្ហោះរូបភាព នៅក្នុងបណ្ដាញសង្គម Instagram ដែលបានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ ដែលនៅក្នុងនោះដែរ អ្នកទាំងពីរ បានកាន់ដៃគ្នា ថើបឆ្កែសំណព្វចិត្ត ទាំងសងខាង នៅក្នុងអាងទឹក យ៉ាងរ៉ូមែនទិក ដែលបានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយគ្រប់ៗគ្នា ក្រោយពីបានឃើញបែបនេះ ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖







