កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ខាងក្រុមហ៊ុនផលិតខ្សែភាពយន្ត Huayi Brothers Korea បានទម្លាយដំណឹងដ៏គួរឲ្យសាទរមួយអំពីការសម្រាលបុត្រទី២របស់តារាសម្តែងស្រី Seo young Hee។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនផលិតខ្សែភាពយន្ត Huayi Brothers Korea បានបង្ហោះសារដល់អ្នកគាំទ្រលើគណនី Twitter របស់ខ្លួន ដែលមានខ្លឹមសារដូចតទៅនេះថា៖
ពួកយើងរីករាយណាស់ក្នុងការប្រកាសជូនដំណឹងថា តារាសម្តែង Seo young Hee សម្រាលបានកូនស្រី ទី២របស់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ដែលទទួលបានការជូនពរជាច្រើនពីមនុស្សគ្រប់គ្នា។ ទាំងម្តាយទាំងកូន គឺមានសុខភាពល្អធម្មតា ហើយពួកគេកំពុងសម្រាក ដោយមានការយកចិត្តទុកដាក់យ៉ាង កក់ក្តៅពីសំណាក់ក្រុមគ្រួសារ។ សូមចូលរួមផ្តល់ការគាំទ្រដ៏កក់ក្តៅរបស់អ្នកទាំងអស់គ្នា ចំពោះ Seo Young Hee ដែលបានស្វាគមន៍សមាជិកថ្មីដ៏មានតម្លៃចូលក្នុងគ្រួសារ និងកូនស្រីរបស់គាត់ដែលបានបោះជំហានដំបូងចូលក្នុងពិភពលោកនេះ។
គួរឲ្យដឹងផងដែរថា Seo Young Hee បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៩ តាមរយៈការសម្តែងរឿង “ Moskito” ហើយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើនចាប់តាំងពីពេលនោះមក។ ស្នាដៃដ៏ពេញនិយមមួយចំនួនរបស់នាងគឺក្នុងរឿង The Great Queen Seondeok, The Chaser, Nokdu Flower។ នាងបានរៀបការជាមួយស្វាមីដែលមិនមែនជាសិល្បករ ក្នុងឆ្នាំ ២០១១ និងបានផ្តល់កំណើតកូនស្រីដំបូងរបស់នាងនៅឆ្នាំ ២០១៦៕










