ភ្នំពេញ៖ កីឡាករជើងចាស់ ចាន់ សំអាត ដែលមានរហ័សនាមថា ខ្លាចាស់ភ្នំដងរែក និងត្រូវប្រកួតជំនួសឲ្យ មករា ដែលមានរបួសជើង។ ការផ្លាស់ប្តូរនេះត្រូវបានផេកប្រដាល់សង្វៀនស៊ីប៊ីអេស បង្ហោះប្រាប់ដល់ប្រិយមិត្តដែលតែងតែតាមដានវិស័យគុនខ្មែរកាលពីប៉ុន្មានម៉ោងមុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំពោះ ជំនួបនេះមានបងប្អូនជាច្រើនរំពឹងថានឹងពិតជាប្លែកដែលពុំធ្លាប់មានពីមុនមក។ ចាន់ សំអាត ដែលទើបតែវិលចូលសង្វៀនបានមួយប្រកួត ក្រោមបាត់មុខជាយូរ ក៏ត្រូវមកប៉ះសិស្សប្អូនចិត្តសឿង សាច់ស្អាត អេលីត សាន់ ដែលជាកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត នាថ្ងៃសៅរ៍ ពេលព្រឹកសប្តាហ៍នេះ៕
ប្រភព៖ CNC Boxing




