អង់គ្លេស៖ ក្លិបតោខៀវ Chelsea នឹងត្រូវឡើងទៅប៉ះនឹងក្លិបកាំភ្លើងធំ Arsenal នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រដូវកាលនេះក្រោយពីបានទម្លាក់ក្លិបបិសាចក្រហម Manchester United ដោយលទ្ធផល៣ទល់នឹង១នៅក្នុងកីឡាដ្ឋាន Wembley កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Olivier Giroud និង Mason Mount រកបានម្នាក់មួយគ្រាប់ឲ្យ Chelsea នាំមុខមុន មុនពេលខ្សែការពាររបស់ Man Utd ថែមកាដូឲ្យមួយគ្រាប់ទៀតពីការស៊ុតចូលទីខ្លួនឯងរបស់់កីឡាករ Harry Maguire ។ Man Utd ក៏មានឱកាសតាមបានមួយគ្រាប់ពីក្រោយផងដែរនៅចុងតង់ទី២គឺដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Bruno Fernandes ។


យ៉ាងណាមិញសម្រាប់អ្នកគាំទ្រក្លិប Man Utd ប្រហែលជាមិនអស់ចិត្តនោះទេដែលក្រុមកីឡាកររបស់ក្លិប Chelsea មានពេលសម្រាកត្រៀមលេងការប្រកួតនេះ ច្រើនជាងក្លិបរបស់ពួកគេដល់ទៅ៤៨ម៉ោងឯណោះ។ ប៉ុន្តែជាក់ស្តែង Man Utd មានទម្រង់លេងមិនសូវល្អនោះទេដោយបង្កើតកំហុសជាច្រើននៅតំបន់ការពារ។

ជាការពិតណាស់ទម្រង់របស់ក្លិប Chelsea កាលពីយប់មិញពិតជាលេងយល់ចិត្តគ្នាបានល្អ ហើយការដែលលោក Solskjaer ដាក់ឲ្យកីឡាករ Paul Pogba, Anthony Martial និង Mason Greenwood នៅកៅអីបម្រុងនោះជាកំហុសមួយដ៏ធំដែលបណ្ដាលឲ្យ Man Utd ចាញ់ Chelsea ដូច្នេះ៕
ប្រភព៖ givemesport