បានមែនដឹងតែកប់ហើយ! PSG កំពុងរៀបគម្រោងផ្ទេរយកតារាឆ្នើមរបស់ Barca ម្នាក់នេះ មកលេងជុំគ្នាជាមួយ Neymar

//s6.kh1.co/12/125f4ac9f9a784a380acd5f29f1f57e48bb2f4c1.jpg
បាល់ទាត់

 ២៥-សីហា-២០២០ ៣ល្ងាច · ៦ ឆ្នាំមុន

PSG កំពុងរៀបគម្រោងផ្ទេរយកតារាឆ្នើមរបស់ Barca កីឡាករ Luis Suarez មកលេងជុំគ្នាជាមួយ Neymar

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Paris Saint-Germain កំពុងសម្លឹងរកមើលលទ្ធភាព ក្នុងការផ្ទេរយកខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Luis Suarez ឲ្យមកលេងជុំគ្នាជាមួយអតីតដៃគូរបស់គេ កីឡាករ Neymar

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suarez ជាមួយនឹង Neymar
Suarez ជាមួយនឹង Neymar

Saurez ត្រូវបានគេរាយការណ៍មកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករផ្សេងៗទៀតដែល Barca គ្រោងបញ្ចេញ ដើម្បីរុះរើក្រុម។ ក្នុងនោះដែរ បើតាមរបាយការណ៍របស់កាសែតអេស្ប៉ាញ Sport ក្លិប PSG កំពុងរង់ចាំការបញ្ជាក់ផ្លូវការណាមួយ ពីក្លិបយក្សតំបន់កាតាឡាន់ ជុំវិញការអនុញ្ញាតឲ្យខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយចាកចេញដោយមិនមានតម្លៃខ្លួន ជាមុនសិនទើបពួកគេដាក់សំណើផ្ទេរយក។

  កីឡាករ Luis Suarez 
  កីឡាករ Luis Suarez 

ប្រភពដដែលបានបន្ថែមទៀតថា Suarez បានធ្វើការពិភាក្សាយ៉ាងច្រើនហូរហែ តាមរយៈទូរស័ព្ទ ជាមួយនឹងប្រធានផ្នែកកីឡារបស់ក្លិប Ajax លោក Marc Overmars ដោយរូបគេបានបដិសេធ មិនព្រមធ្វើការផ្ទេរទៅក្លិបយក្សហូឡង់ ដែលជាក្លិបចាស់របស់គេមួយនេះនោះទេ។

   លោក Marc Overmars
   លោក Marc Overmars

Barca មានគម្រោងបញ្ចេញខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ដើម្បីកាត់បន្ថយការចំណាយប្រាក់ពលកម្ម ដ៏ច្រើនសន្ធឹកសន្ធាប់ ១សប្ដាហ៍២៩ម៉ឺនផោនរបស់គេ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមការចុះផ្សាយរបស់កាសែត RAC1 របស់អេស្ប៉ាញ គ្រូបង្វឹកថ្មីក្រុមរហស្សនាមអ្នកមានបុណ្យ លោក Ronald Koeman ក៏បានបញ្ជាក់ប្រាប់ ម្ចាស់អាវលេខ៩រូបនេះ តាមរយៈទូរស័ព្ទដែរថា រូបគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកនោះទេ។

  លោក Ronald Koeman
  លោក Ronald Koeman

គួររម្លឹកដែរថា Suarez ជាអ្នករគ្រាប់បាល់បានច្រើនជាងគេ លំដាប់ទី៣ប្រចាំក្លិប Barcelona ពោលចាប់តាំងពីចាកចេញពីក្លិប Liverpool មកកាន់ទឹកដី Camp Nou ក្នុងឆ្នាំ២០១៤មក គេស៊ុតបាន១៩៨គ្រាប់ ថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១០៩ដង ក្នុងចំណោមការបង្ហាញខ្លួន ២៨៣ប្រកួត៕

  កីឡាករ Luis Suarez 
  កីឡាករ Luis Suarez 

ប្រភព dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T