បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Andreas Pereira កំពុងខិតជិត ក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិប Lazio ក្នុងកិច្ចសន្យាខ្ចីជើង អមជាមួយលក្ខខណ្ឌផ្ទេរទៅជាអចិន្ត្រៃយ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើសញ្ជាតិប្រេស៊ីលហាក់មិនស្ថិតក្នុងក្រសែភ្នែករបស់លោក Ole Gunnar Solskjaer នោះទេ ដោយរូបគេតែងអង្គុយកៅអីបម្រុងជារឿយៗកាលពីរដូវកាលមុន។ ដោយឡែកសម្រាប់រដូវកាល២០២០/២១នេះ Pereira មិនទាន់មានឱកាសបង្ហាញខ្លួនឲ្យ Man UTD សូម្បីតែ១ប្រកួត ខណៈទីផ្សារដោះដូររដូវក្ដៅនេះ អាចជាពេលវេលាដែលរូបគេស្វែងរកទ្រនំថ្មីហើយ។

ជាមួយគ្នានេះ បើយោងតាមអ្នកសារព័ត៌មានផ្នែកកីឡាកដ៏គួរឲ្យទុកចិត្តបាន គឺលោក Fabrizio Romano បានឲ្យដឹងថា ក្លិប Lazio និង Man UTD បានឈានដល់កិច្ចព្រមព្រៀងហើយ ជុំវិញការផ្ទេរ Pereira ទៅលេងនៅក្របខណ្ឌ Serie A ។ យ៉ាងណមិញ ក្នុងកិច្ចព្រមព្រៀងនេះដែរ Lazio នឹងនាំយកខ្សែបម្រើវ័យ២៤ឆ្នាំ ទៅកាន់ទឹកដីប្រទេសអ៊ីតាលី ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំ អមជាមួយជម្រើសអាចទិញផ្ដាច់នាបញ្ចប់រដូវកាល ក្នុងតម្លៃ២៧លានអឺរ៉ូ (ឬប្រមាណ ៣១លានដុល្លារ)។
Andreas Pereira from Manchester United to Lazio, here we go! Total agreement reached on a loan with buy option [€27m]. Salary will be shared. Medicals on this week. ???? #MUFC #transfers @SkySport @ManuBaio https://t.co/tWwu3xdBoL
— Fabrizio Romano (@FabrizioRomano) September 28, 2020
ទាក់ទងទៅនឹងការផ្ទេរនេះដែរ ប្រធានក្លិប Lazio លោក Igli Tare បានរំពឹងថា Pereira នឹងធ្វើដំណើរមកកាន់ទឹកដីអ៊ីតាលី នៅក្នុងសប្ដាហ៍នេះ។
ពួកយើងរំពឹងថា កិច្ចព្រមព្រៀងក្នុងការផ្ទេរយក Pereira នឹងត្រូវបញ្ចប់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃទៀតជាមួយក្រុម Manchester United ៕

ប្រភព៖ sportskeeda