បទថ្មីពីផលិតកម្ម GD ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ និងសង្ស័យថាជាសម្លេង ប៉ុបពី ច្រៀងជាសម្លេងប្រុស? (មានវីដេអូ)

//s9.kh1.co/05/05653a79bdbd22d5155cefb96f680a07e29826b6.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

នៅក្នុង MV បទ «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» របស់ផលិតកម្មថ្មី GD ដែលសម្ដែងដោយតារាល្បីៗជាច្រើនរូប បានធ្វើឲ្យផ្ទះការសង្ស័យថា នោះគឺជាសម្លេងប្រុសរបស់កញ្ញា ប៉ុបពី ដោយសារតែក្នុងបទនោះ គេឃើញតួអង្គកញ្ញា ប៉ុបពី ជាតួអង្គច្រៀងត្រាប់តាម។

ភ្នំពេញ៖ នៅក្នុង MV បទ «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» របស់ផលិតកម្មថ្មី GD ដែលសម្ដែងដោយតារាល្បីៗជាច្រើនរូប បានធ្វើឲ្យផ្ទុះការសង្ស័យថា នោះគឺជាសម្លេងប្រុសរបស់កញ្ញា ប៉ុបពី ដោយសារតែក្នុងបទនោះ គេឃើញតួអង្គកញ្ញា ប៉ុបពី ជាតួអង្គច្រៀងត្រាប់តាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺទឹកដមសម្លេងរបស់ម្ចាស់បទនេះ ស្ដាប់ទៅពោរពេញដោយមនោសញ្ចេតនា និងទឹកដមពីរោះខ្លាំង ទើបមិនដឹងថា តើសម្លេងនោះ គឺជាសម្លេងកញ្ញា ប៉ុបពី ជាសម្លេងប្រុស ក្រោយមានបច្ចេកទេសជួយ ឬជាសំលេងតារាចម្រៀងម្នាក់ផ្សេង?

  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី

នៅក្នុងមួយបទនោះ សម្លេងស្រែកច្រៀងរបស់តារាប្រុស ដែលត្រូវបានបញ្ចូលនៅក្នុងផលិតកម្ម G.D ប្រូដាក់សិន នោះ គឺមានភាពមុតស្រួចខ្លាំង ស្រែកបានល្អគួរឲ្យចាប់អារម្មណ៍មិនណយទេ ស្របពេលដែលចំណងជើង  បទចម្រៀង «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» ក៏ស្ដាប់ទៅមានភាពទាក់ទាញ ត្រូវអារម្មណ៍យុវវ័យ។

ទៀតសោត នៅក្នុងបទចម្រៀងមួយបទនោះ ក៏មានការចូលរួមសុទ្ឋតែតារាមានទេពកោសល្យកំពុងពេញនិយមផងដែរ ដូចជាតារាកំប្លែង ម៉ាដូណា កញ្ញា ផាត់ណា និង កញ្ញា ប៉ុបពី ជាដើម ដែលម្នាក់ៗសុទ្ធតែផ្តោតអារម្មណ៍ មនោសញ្ចេតនា កប់ជ្រៅបានល្អ។ នៅក្នុងបទនេះ តួអង្គសំខាន់ជាងគេ គឺ ប៉ុបពី តែម្ដង ដោយគេកំពុងផ្ទុះការសង្ស័យថា តើនាងច្រៀងផ្ទាល់ជាសម្លេងប្រុស ឬ គ្រាន់តែត្រាប់តាមម្ចាស់ដើម។

រូបភាពដកស្រង់ពីក្នុងវីដេអូចម្រៀង
រូបភាពដកស្រង់ពីក្នុងវីដេអូចម្រៀង

អ្នកទស្សនាបទនេះ កំពុងមានការស្រពេចស្រពិល ហើយដាក់ការសង្ស័យថា អាចជាសម្លេងច្រៀង របស់តារាកែភេទកញ្ញា ប៉ុបពី ព្រោះការច្រៀងកន្លងមករបស់នាងច្រើនតែត្បៀតកៀបសម្លេង ដែលមិនធ្លាប់បញ្ចេញជាសម្លេងប្រុស។ អ្នកខ្លះថា ទំនងជាដើម្បីឲ្យប្លែកទើបនាងសម្រេចប្តូរស្តាយ៍ បំបែកការទាក់ទាញ ហើយច្រៀងឡើងច្រឡំថាជាមនុស្សប្រុសច្រៀង។ តែដោយសារតែសម្លេងនោះល្អខ្លាំង ទើបពិបាកជឿថានោះជាសម្លេងរបស់នាង។

ចង់ដឹងថា តើនោះជាសម្លេងប្រុស ក្រោយប្រើបច្ចេកទេសជួយ របស់តារាភេទទី៣ ប៉ុបពី ឬក៏ជាសម្លេង តារារូបណាឲ្យប្រាកដ នៅក្នុងផលិតកម្ម ជីឌី មានតែចូលរួមទស្សនាទាំងអស់គ្នា៖

វីដេអូ
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
  កញ្ញា ប៉ុបពី
លោក  ហេង ធារ៉ា
លោក  ហេង ធារ៉ា
លោក  ហេង ធារ៉ា
លោក ហេង ធារ៉ា
លោក  ហេង ធារ៉ា
លោក ហេង ធារ៉ា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T