ផ្ទុះការកោតសរសើរខ្លាំង! ក្រោយមហាជនជាច្រើនទស្សនា TVC Short Film ដំបូងរបស់ ស្រីអូន (មានវីដេអូ)

//s6.kh1.co/d8/d80c6c033568214ac77992cd30862cc44553f424.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ១០ព្រឹក · ៦ ឆ្នាំមុន

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀត ជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង ៧០០,០០០ ដុល្លារអាមេរិក ក្រោយពីមានការគាំទ្រពី​អតិថិ​ជន​គ្រប់ទិសទី លើផលិតអាហាបំប៉នសុខភាពយីហោ ឃូស៊ី (Coosea)។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀត ជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង ៧០០,០០០ ដុល្លារអាមេរិក ក្រោយពីមានការគាំទ្រពី​អតិថិ​ជន​គ្រប់ទិសទី លើផលិតផលអាហាបំប៉នសុខភាពយីហោ ឃូស៊ី (Coosea)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីក្រុងពាលី 
ពិធីក្រុងពាលី 

ក្នុងខណៈពេលដែលរឿងកុនខ្នាតធំ ដែលទស្សនិកជនស្គាល់ថាជារឿងដែលមានចំណងជើងថា «កម្ម» ទើបតែបញ្ចប់ការថត និងឈានចូលដល់ដំណាក់កាលកាត់ត និងបញ្ចូលសំឡេង ស្តង់ដារ​ហូលីវូដ កាលពីពេលថ្មីៗនេះ អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានបញ្ចេញនូវវីដេអូ  TVC (ស្ពតពាណិជ្ជកម្ម) ប្រភេទខ្នាតខ្លី ដែលថតដោយ ផលិតកម្មរាម ដោយប្រើប្រាស់កាមេរ៉ាហូលីវូដ ARRI ជាមួយនឹងតួសម្តែងជាង ៣០នាក់ ដែលមានរូបអ្នកនាងផ្ទាល់ នាយគ្រឿន រួមមានតួសម្តែងជាច្រើនរូបទៀត ទាំងចាស់ ទាំងក្មេង​បានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុត ដែលធ្វើឲ្យទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។

  អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន
  អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន

វីដេអូ TVC នោះមានរយៈពេល ១១នាទី ដែលសម្តែងជាសាចរឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទី ជាមួយនឹងបច្ចេកទេសបញ្ចូលសម្លេងស្តង់ដារ ធ្វើឲ្យអ្នក​ទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។

លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាច្រើនជាង ៣ លានដង ត្រឹមតែរយៈពេល ៣ថ្ងៃ ហើយបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំដែរ។

ពិធីក្រុងពាលី 
ពិធីក្រុងពាលី 

អ្នកនាង ស្រីអូន និយាយថា ផលិតកម្មរាម បង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយ​វិស័យ​ភាពយន្តនៅកម្ពុជា ឲ្យកាន់តែប្រសើរ។ អ្នកនាងបន្ថែមថា ការងារនេះ ទាមទារ​ឲ្យក្រុមការងារ​ធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។ អ្នកនាងក៏បានសង្កត់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។

គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាង ស្រីអូន បញ្ជាក់ថាគឺជាការនិពន្ធដោយផ្ទាល់ដោយ​អ្នក​នាង និងក្រុមការងារ ផលិតកម្មរាម តែម្តង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
ឈុតឆាកខ្លះៗនៅក្នុងវីដេអូ
ឈុតឆាកខ្លះៗនៅក្នុងវីដេអូ
ឈុតឆាកខ្លះៗនៅក្នុងវីដេអូ
ឈុតឆាកខ្លះៗនៅក្នុងវីដេអូ
មតិទស្សនិកជន
មតិទស្សនិកជន
មតិទស្សនិកជន
មតិទស្សនិកជន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T