VAR ធ្វើសុីផ្លូវចិត្ត Messi ណាស់! អាហ្សង់ទីនបានត្រឹមស្មើគ្នា១-១ជាមួយប៉ារ៉ាហ្គាយក្នុងការប្រកួតជម្រុះ World Cup ព្រឹកមិញនេះ (មានវីដេអូ)

//s9.kh1.co/ea/ea38b0864e32f6ba4be3565082b0b3c7b11bc235.jpg
បាល់ទាត់

 ១៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ក្រុមជម្រើសជាតិអាហ្សង់ទីនចែកគ្នាបានម្នាក់មួយពិន្ទុជាមួយប៉ារ៉ាហ្គាយក្នុងការប្រកួតជម្រុះ World Cup ព្រឹកមិញនេះ

បរទេស៖ នៅក្នុងការប្រកួតជម្រុះ World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូងព្រឹកមិញនេះ ក្រុមជម្រើសជាតិអាហ្សង់ទីនបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុជាមួយ ប៉ារ៉ាហ្គាយ ដោយបញ្ចប់ការប្រកួតដោយលទ្ធផល១ទល់នឹង១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាហ្សង់ទីន ១-១ ប៉ារ៉ាហ្គាយ
អាហ្សង់ទីន ១-១ ប៉ារ៉ាហ្គាយ

ក្រុមភ្ញៀវប៉ារ៉ាហ្គាយមានឱកាសរកបានមួយគ្រាប់នាំមុខមុននៅនាទីទី២១ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Angel Romero ។ ចូលដល់ទីនាទីទី៤១ អាហ្សង់ទីនក៏អាចរកគ្រាប់តាមស្មើមកវិញដោយការតែតរបស់កីឡាករ Nicolas Gonzalez ។ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនខកចិត្តនោះគឺគ្រាប់បាល់មួយគ្រាប់របស់ Lionel Messi នៅនាទីទី៥៧ ត្រូវបាន VAR បដិសេធ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

យោងតាមលទ្ធផលនេះ អាហ្សង់ទីនបន្តឈរកំពូលតារាងជាបណ្តោះអាសន្ន មាន៧ពិន្ទុ នៅពីលើប្រេសុីលដែលត្រូវធ្វើការប្រកួតព្រឹកស្អែកនេះ ចំនួនមួយពិន្ទុ ខណៈដែលប៉ារ៉ាហ្គាយវិញមាន៥ពិន្ទុ ឈរនៅលេខ៤៕

តារាងពិន្ទុនៃការប្រកួតជម្រុះ World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូង
តារាងពិន្ទុនៃការប្រកួតជម្រុះ World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូង
វីដេអូសង្ខេបនៃការប្រកួត

ប្រភព goal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T