ក្ដៅៗ! ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករវ័យ២៨ឆ្នាំរូបនេះហើយ

//s9.kh1.co/df/df5f6418c6e52fbc22bf4eb7d62f0bf22bd8c759.jpg
បាល់ទាត់

 ០១-ធ្នូ-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវគ្នាជាមួយកីឡាករ ឈិន ឈឿនហើយ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវគ្នាជាមួយនឹងកីឡាករក្នុងក្រុមឈុតធំម្នាក់ទៀតហើយ ពោលគឺខ្សែការពារស្លាប ដែលធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជាជាញឹកញយ កីឡាករ ឈិន ឈឿន ដោយរូបគេនឹងវិលត្រឡប់ទៅកាន់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ឈិន ឈឿន
  កីឡាករ ឈិន ឈឿន

ទាក់ទាក់ទងទៅនឹងរឿងខាងលើ ក្លិបព្រះខ័នរាជស្វាយរៀង បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា៖

កីឡាករ​ និងបុគ្គលិកទាំងអស់នៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមជូនពរឲ្យកីឡាករ​ ឈិន ឈឿន សូមទទួលបានសំណាងល្អនៅពេលដែលគាត់បានចាកចេញទៅកាន់សមាគមកីឡាបាល់ទាត់ ខ ភ ម វិញ។ សូមអរគុណចំពោះការរួមចំណែករបស់អ្នកនៅក្នុងក្លិបរបស់យើង។

ក្លិបព្រះខ័នរាជស្វាយរៀង
https://s9.kh1.co/__image/w=621,h=773,q=100/00/003d84a08d343886b6e2d6398724b3f00da53fdb.png

ជាមួយគ្នានេះ ឈិន ឈឿន ក៏បានបង្ហោះសារលាក្លិបព្រះខ័នរាជស្វាយរៀងវិញ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ខ្ញុំបាទ ឈិន ឈឿន សុំថ្លែងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រុមការងារ លោកគ្រូបង្ហាត់ បងប្អូនកីឡាករ ក្លិបព្រះខ័នរាជស្វាយរៀង រយៈពេលមួយឆ្នាំដែលខ្ញុំបានធ្វើការងារជាមួយគ្នាដោយក្ដីសប្បាយរីករាយ ជាពិសេសហ្វេនគាំទ្រក្លឹបស្វាយរៀងក៏ដូចជាហ្វេនគាំទ្ររូបខ្ញុំផ្ទាល់តែងតែគាំទ្ររូបខ្ញុំមិនថាទៅដល់ទីណាក៏ដោយ

  កីឡាករ ឈិន ឈឿន
https://s9.kh1.co/__image/w=650,h=706,q=100/5d/5d4fd51ff844f89d37d1796f32bea30e9d12894c.png

គួររម្លឹកដែរថា ឈិន ឈឿន បានផ្លាស់មកចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០២០នេះ ក្នុងនោះដែរគេបានជួយស្វាយរៀង បញ្ចប់រដូវកាល២០២០ទៅ ដោយឈរចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ។

យ៉ាងណាមិញ ក្រៅពី ឈិន ឈឿន កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបព្រះខ័នរាជស្វាយរៀង ក៏ទើបប្រកាសចែកផ្លូវគ្នាជាមួយកីឡាករ៥រូបផងដែរ រួមមាន Jonny Campbell, Thiago, Pedro, ស៊ាន ភីសា និង ខេង លីហៀង

ប្រភព៖ Preah Khan Reach Svay Rieng FC

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T