Yaya Urassaya និងតារាថៃជាច្រើនទៀតស្ថិតក្នុងបញ្ជីនៃ «តារាឌីជីថលទាំង ១០០ របស់ Forbes នៅអាស៊ី»។ ពួកគាត់ពិតជាមានសមត្ថភាពមែនទែន ដែលបានជាប់ជាតារា Digital ទាំង 100 របស់ Forbes ក្នុងអាសុី? ក្នុងនោះ៖
1- Yaya Urassaya

ដូចគ្នានេះផងដែរ Yaya Urassaya ក៏បាន Follow គ្នាជាមួយនិង Louis Vuitton នៅក្នុង Instagram ផងដែរ ។ពេលនេះ Yaya Urassaya មានអ្នក Followers ១០.៣៨១.៦១៥ នាក់នៅលើ Instagram ។
2-Mai Davika

Mai Davika អាយុ ២៨ ឆ្នាំគឺជាកំពូលតារាស្រីថៃម្នាក់នៅក្នុងវិស័យសិល្បៈ។នាងបានផលិតរឿង និងខ្សែភាពយន្តពេញនិយមជាច្រើនចាប់តាំងពីនាងបានបង្ហាញខ្លួនលើកដំបូង។ តារាសម្តែងរូបនេះក៏បានធ្វើការជាមួយ Brand ល្បីៗរបស់អន្តរជាតិជាច្រើនផងដែរ។ Mai Davika មានអ្នក Follower ១២.២០២.៣៥១ នាក់នៅលើ Instagram។
3-Aum Patchrapa

ធ្វើការនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំ Aum Patchrapa អាយុ ៤២ ឆ្នាំរក្សាបាននូវប្រជាប្រិយភាពខ្ពស់របស់នាង។ នាងទើបតែត្រលប់មកវិញជាមួយប៉ុស្តិ៍ថ្មី ៧ របស់ថៃដែលមានចំណងជើងថា “Jark Sadtroo Soo Huajai”។
4- Mario Maurer

Mario Maurer អាយុ ៣២ ឆ្នាំមិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រទេសជាច្រើនទៀតផងដែរ។ គាត់កំពុងថតរឿងថ្មី“ Bad Romeo” ជាមួយ Yaya Urassaya ។ តារាសម្តែងរូបនេះមានអ្នក Follower ៧.៦៩៦.៩៩៨ នាក់នៅលើ Instagram ។
5- Jannie Weigel

Jannie Weigel អាយុ ២០ ឆ្នាំជាតារាចម្រៀងស្រីវ័យក្មេង ដែលមានប្រជាប្រិយភាព។ នាងទើបតែចេញអាល់ប៊ុមថ្មី “ Passcode” នៅខែកញ្ញាឆ្នាំ ២០២០។ មិនតែប៉ុណ្ណោះនាងមានអ្នក follower ១.៨០២.៧២៤ នាក់នៅលើ Instagram៕