មកពីអ៊ីចឹងសោះ! មេធំ Dortmund ថា រដូវកាលនេះ Sancho ធ្លាក់ជើងខ្លាំងដោយសារមិនបានផ្ទេរទៅក្លិបយក្សនៅ PL មួយនេះ

//s9.kh1.co/98/98c92c7aa07ffe9da3142d3fe46fba77e626109c.jpg
បាល់ទាត់

 ០៥-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

លោក Hans-Joachim Watzke ថា​ ការមិនបានផ្លាស់ទៅ Manchester United ធ្វើឲ្យ Jadon Sancho មិនសប្បាយចិត្ត

អឺរ៉ុប៖ នាយកប្រតិបត្តិក្លិប Borussia Dortmund លោក Hans-Joachim Watzke ជឿជាក់ថា ការធ្លាក់ចុះនៃទម្រង់លេងរបស់ កីឡាករ Jadon Sacho នៅក្នុងរដូវកាលនេះ គឺ ដោយសារ ការបរាជ័យក្នុងការផ្ទេររូបគេទៅកាន់ក្លិបបិសាចក្រហម Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ជាការពិតណាស់ កាលពីមុនចាប់ផ្តើមរដូវកាលថ្មី Sancho បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ទៅកាន់ទឹកដីអង់គ្លេសជាមួយ Man UTD ប៉ុន្តែគ្រប់យ៉ាងត្រូវបានបរាជ័យទៅវិញ ដោយសារអនុប្រធាននាយកប្រតិបត្តិក្លិប Man Utd លោក Ed Woodward បានបដិសេធក្នុងការចំណាយទឹកប្រាក់ចំនួន ១០៨ លានផោនលើ Sancho ដោយសារក្លិបជួបនូវបញ្ហាហិរញ្ញវត្ថុបន្តិចបន្តួចក្នុងកំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។

លោក Watzke បាននិយាយថា៖

Sancho ប្រហែលជាត្រៀមខ្លួនរួចហើយក្នុងការផ្លាស់ទៅកាន់ Man Utd។ ខ្ញុំគិតថា គាត់សោកស្តាយ និង ពិបាកធ្វើចិត្តណាស់ ចំពោះការបាត់បង់ឱកាសនេះ។ ខ្ញុំបានឃើញពីការខិតខំប្រឹងប្រែងរបស់គាត់ក្នុងប៉ុន្មានសប្តាហ៍នេះ ក្នុងការយកទម្រង់លេងពីមុនមកវិញ៕

លោក Hans-Joachim Watzke
លោក Hans-Joachim Watzke
លោក Hans-Joachim Watzke

គួរ​បញ្ជាក់ដែរថា ជម្រើសជាតិអង់គ្លេស Sacnho ទើបរកបាន១គ្រាប់គត់ នៅលីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលនេះ ក្នុងចំណោមការបង្ហាញខ្លួន១២ប្រកួត ខណៈ១គ្រាប់នោះ រកបានក្នុងជំនួបទល់នឹងក្រុម Wolfsburg កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕

ប្រភព dailymail

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T