Neville ថា Solskjaer ត្រូវតែជួយ Man UTD ឲ្យឈ្នះពាន បើមិនចង់មានសម្ពាធ

//s9.kh1.co/e4/e457e085e3f44ef1dc060ae02d558f199a38ea5d.jpg
បាល់ទាត់

 ០៨-មករា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

លោក Gary Neville ថា​ លោក Ole Gunnar Solskjaer ត្រូវការឈ្នះពានរង្វាន់ដើម្បីគេចចេញពីសម្ពាធ

អង់គ្លេស៖ លោក Gary Nevile បានលើកឡើងថា អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer នឹងមិនមានសម្ពាធទៀតឡើយប្រសិនបើលោកអាចជួយក្រុមឲ្យឈ្នះពានរង្វាន់អ្វីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ចាប់តាំងពីចូលដឹកនាំ Man UTD នៅក្នុងឆ្នាំ ២០១៨​ មក លោក Solskjaer ពុំទាន់បានជួយក្រុមឲ្យឈ្នះបានពានរង្វាន់អ្វីមួយនៅឡើយទេ និង បានរងនូវពាក្យរិះគន់ជារឿយៗពីសំណាក់អ្នកគាំទ្រ និង វីរបុរសរបស់ក្លិបជាដើម។ បើយើងក្រឡេកទៅមើលក្លិបគូប្រជែងរបស់ Man UTD ដូចជា Liverpool ដឹកនាំដោយលោក Jurgen Klopp និង​ Manchester City ដឹកនាំដោយលោក Pep Guardiola បានជួយក្រុមឈ្នះពានធំៗរួចទៅហើយ ខណៈពេលលោក Solskjaer នៅមិនទាន់ជោគជ័យនៅឡើយក្នុងនាមជាអ្នកចាត់ការក្រុម។

លោក​ Ole Gunnar Solskjaer
លោក​ Ole Gunnar Solskjaer

លោក Neville បាននិយាយថា៖ 

នៅក្នុងរដូវកាលនេះ​​ គ្មាននរណាគេម្នាក់ដែលរំពឹងថា Man UTD នឹងអាចប្រជែងយកពានរង្វាន់ Premier League បានទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកគេនឹងឈ្នះវា។ នៅបញ្ចប់រដូវកាលនេះ វាមានរយៈពេល ២ឆ្នាំកន្លះ ហើយដែលលោក Solskjaer បានចូលមកដឹកនាំ Man Utd  ដូច្នេះលោកនឹងមានសម្ពាធខ្លាំងប្រសិនបើមិនអាចជួយក្រុមឲ្យឈ្នះពានបាន៕

លោក Gary Neville

ប្រភព goal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T