មនុស្សស្រីភាគច្រើន តែងតែខ្លាចបាត់បង់នូវភាពស្រស់ស្អាតរបស់ខ្លួន ជាពិសេសនោះគឺរូបរាងតែម្ដង។ យ៉ាងណាមិញ ចំពោះ Dee Hsu ជាតារានៅតៃវ៉ាន់មួយរូប ដែលអាចរក្សារាងរបស់គាត់បានយ៉ាងល្អ បើទោះបីជាឥឡូវគាត់មានកូនបីនាក់រួចហើយក្ដី។ ក្នុងនោះ Dee Hsu ក៏បានចែកលែកនូវតិកនិករបស់នាងនៅក្នុងការថែរក្សារាងឲ្យស្អាតនៅលើគណនី Instagram ផ្ទាល់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ ជាតិកនិកទាំង ៣ នៅក្នុងការថែរក្សារាងរបស់គាត់៖
១. ត្រូវដាក់កំហិតខ្លួនឯងនៅក្នុងរបបអាហារជាប្រចាំ
បើអ្នកចង់បានរូបរាងស្លីមស្អាត អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលអ្នកចង់ញ៉ាំម្ហូបអាហារផ្សេង ត្រូវជៀសវាងអាហារណាដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ ព្រោះអាហារទាំងអស់នោះងាយនឹងធ្វើឲ្យអ្នកឆាប់ធាត់។ មួយវិញទៀត អ្នកត្រូវតែជៀសវាងការញ៉ាំអាហារនៅពេលយប់ បើទោះបីជាឃ្លានយ៉ាងណាក៏ដោយ។
២. ហាត់ Aerobic ជាប្រចាំ ជាមួយនឹងការហាត់សម្រកទម្ងន់
ការហាត់ប្រាណ មិនមែនចេះតែហាត់ឲ្យតែបែកញើសនោះទេ អ្នកត្រូវមានគ្រូបង្ហាត់ត្រឹមត្រូវ និងហាត់តាមក្បួនត្រឹមត្រូវផងដែរ ដើម្បីប្រាកដថាការហាត់របស់អ្នកនឹងធ្វើឲ្យអ្នកស្រកទម្ងន់។
៣. ហាត់រាំ
ជាតារា ការហាត់រាំមានអត្ថប្រយោជន៍ច្រើន ដែលមិនត្រឹមតែពាក់ព័ន្ធជាមួយការងារនោះទេវាក៏ជួយអ្នកមានភាពរីករាយ និងស្រកគីឡូបានដែរ៕