ស្ដេចប្រដាល់អាស៊ី Pacquiao ប្រាប់ហេតុផលមួយដែលនាំឲ្យ Conor McGregor ចាញ់ Dustin Poirier

//s9.kh1.co/39/39e339ddc81ddc82ad86ab44aa58fc4d5ae72764.jpg
ប្រដាល់

 ២៩-មករា-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

Pacquiao ថា Conor McGregor វាយចាញ់ដោយសារមើលងាយគូប្រកួតពេក

ហ្វីលីពីន៖ អ្នកប្រដាល់សញ្ជាតិហ្វីលីពីនដែលល្បីរន្ទឺពេញអាស៊ីធ្លាយដល់ពិភពលោក Manny Pacquiao បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនខ្លះៗទាក់ទងនឹងការប្រកួតសង្វៀន UFC 257 រវាង អ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor និង Dustin Poirier ដែលធ្វើឡើងកាលពីថ្ងៃទី ២៤ខែមករាកន្លងទៅក្នុងទីក្រុង Abu Dhabi នេះដោយគូសបញ្ជាក់ថា Conor McGregor ចាញ់ Poirier ដោយសារមកពីគេមើលងាយគូប្រកួតខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកប្រដាល់ Manny Pacquiao
អ្នកប្រដាល់ Manny Pacquiao

 McGregor ត្រូវ Dustin Poirier ផ្ដួលត្រឹមទឹកទី២ប៉ុណ្ណោះដោយបច្ចេកទេស ពេល Dustin ធាក់ត្រង់ជង្គង់របស់ Conor មួយទំហឹងធ្វើឲ្យគេស្រុតចុះអុកគូថនឹងសង្វៀនទើប Dustin វាយថែមពីរដៃធ្ងន់ៗនិងត្រូវអាជ្ញាកណ្ដាលប្រកាសបញ្ចប់ការប្រកួតតែម្ដងទាំងដែលនៅទឹកទី១ Conor McGregor ជាអ្នកមានប្រៀបលើ Dustin Poirier

អ្នកប្រដាល់ Dustin Poirier​ ផ្ដួល Conor McGregor
អ្នកប្រដាល់ Dustin Poirier​ ផ្ដួល Conor McGregor
អ្នកប្រដាល់ Conor McGregor
អ្នកប្រដាល់ Conor McGregor

បរាជ័យរបស់ McGregor មិនបានធ្វើឲ្យស្តេចប្រដាល់ប្រចាំអាស៊ី Pacquiao ភ្ញាក់ផ្អើលនោះឡើយដោយលោកបានរៀបរាប់ពីមូលហេតុដែលនាំឲ្យអ្នកប្រដាល់វ័យ៣២ឆ្នាំរូបនេះចាញ់ការប្រកួតថា៖

ការបរាជ័យជាផ្នែកមួយនៃការប្រកួត ក្នុងពិភពកីឡាគឺតែងតែមានអ្នកឈ្នះនិងអ្នកចាញ់ តែប៉ុណ្ណឹងឯង...ខ្ញុំគិតថាកីឡាករទាំងឡាយគួរតែរៀនទទួលយកការបរាជ័យ និងព្យាយាមស្តារខ្លួនឯងឡើងវិញ។ខ្ញុំគិតថា (Conor) McGregor ធ្លាប់ឡើងវាយគ្នាជាមួយគូប្រកួតរបស់គេ(Dustin Poirier) ម្ដងរួចមកហើយទើបគេមើលងាយសមត្ថភាពគូប្រកួតយ៉ាងដូច្នេះ។

លោក Manny Pacquiao 
អ្នកប្រដាល់ Manny Pacquiao
អ្នកប្រដាល់ Manny Pacquiao

គួររម្លឹកផងដែរថា Dustin Poirier ធ្លាប់វាយចាញ់ Conor McGregor កាលពីឆ្នាំ២០១៤ ត្រឹមទឹកទី១ នៅសង្វៀន UFC 178 ទើបជ័យជម្នះការប្រកួតលើកទី២នេះចាត់ទុកថាជាការសងសឹក៕

ការប្រកួតលើកទី១រវាង Conor McGregor និង Dustin Poirier 
ការប្រកួតលើកទី១រវាង Conor McGregor និង Dustin Poirier 

ប្រភព marca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T