អ្នកចាត់ការ Real Madrid ចេញមុខមកនិយាយប៉ុន្មានឃ្លានេះដាក់កូនក្រុម បន្ទាប់ពីការប្រកួតយប់មិញ

//s9.kh1.co/d5/d56e2916f62339b6a2c93b630f3db5e1b11551ab.jpg
បាល់ទាត់

 ២២-មេសា-២០២១ ១១ព្រឹក · ៥ ឆ្នាំមុន

អ្នកចាត់ការ Real Madrid ចេញមុខមកនិយាយពីបីឃ្លាដាក់កូនក្រុមបន្ទាប់ពីការប្រកួតយប់មិញ

បរទេស៖ អ្នកចាត់ការសញ្ជាតិបារាំងរបស់ក្លិបយក្ស Real Madrid លោក Zinedine Zidane បានចេញមុខមកនិយាយពីបីឃ្លាសរសើរដល់កូនក្រុមបន្ទាប់ពីការប្រកួតក៏ល្អកាលពីយប់មិញ។ ក្រុមយក្ស Real Madrid បានទទួលជ័យជម្នះដ៏គួរឲ្យកោតសសើរក្នុងលទ្ធផល ៣ ទល់នឹង ០ ក្នុងការប្រកួតទល់នឹងក្លិប Cadiz ក្នុងក្របខណ្ឌ La liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane

យ៉ាងណាមិញ ក្នុងការប្រកួតនេះដែលក្រុមដែលមានមូលដ្ឋាននៅទីក្រុង Madrid មិនត្រឹមតែអាចរកបានបីគ្រាប់នោះទេ ថែមទាំងការពារមិនឲ្យគូប្រកួតរកគ្រាប់បាល់បានទៀតផង។ ព្រោះតែបែបនេះហើយ ទើបលោក ​Zinedine Zidane ចេញមុខមកសសើរកូនក្រុមរបស់លោក​ ដោយលោកបាននិយាយថា ការការពារជាកត្តាដ៏សំខាន់បំផុត ហើយថ្ងៃនេះពួកយើងពិតជាធ្វើបានល្អមែនទែន។ លោកក៏បានបន្ថែមដែរថា ខាងប្រយុទ្ធរបស់យើងក៏ល្អដូចគ្នាហើយលោករីករាយនឹងលទ្ធផលនេះណាស់

Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T