ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ តាមរយៈការធ្វើតេស្តរហ័ស​

//s9.kh1.co/7b/7bb495df0575a6d1f13c1528d9338ecdfefcc8e0.jpg
សង្គម

 ២៩-ឧសភា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានស្តី ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ និងជាសះស្បើយចំនួន ០៩នាក់ តាមការធ្វើតេស្តរហ័យ (Rapid Test)នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ តាមការធ្វើតេស្តរហ័យ (Rapid Test) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ អ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន ០៣នាក់ អ្នកប៉ះពាល់អ្នកវិជ្ជមានដែលមកពីរាជធានីភ្នំពេញចំនួន ០២នាក់ និងកម្មកររោងចក្រហួល រោងចក្រវ៉ាឡុង និងរោងចក្រខាលីនតុន(ភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម) ចំនួន ១៩នាក់ និងអ្នកប៉ះពាល់កម្មការិនីរោងចក្រ(វ៉ាឡុង និងខាងលីនតុន) ចំនួន ០២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ដើម្បីចូលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាងមួយអ្នកវិជ្ជមាន ដែលមានរាយនាមទាំងនេះ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត​ ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ។

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹង​ខាងក្រោម៖

  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T