តួលេខ​នៃការស»-ម្លាប់រង្គា»-លរបស់ អ៊ីស្រាអែល ទៅលើហ្គាហ្សាដែលកំពុងបន្ត ជំរុញឱ្យចំនួនអ្នកស្លាប់កើនឡើងលើសពី 51,000 នាក់ដោយ ការវាយប្រហារតាមអាកាស...

//s9.kh1.co/60/606cc59f0142159bd97795169640e0e276a56125.png
សង្គម

 ២៤-មេសា-២០២៥ ២ល្ងាច · ៨ ថ្ងៃមុន

គិតត្រឹមថ្ងៃទី 23 ខែមេសា ឆ្នាំ 2025 ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 51,266 នាក់ត្រូវបានសម្លាប់ និង 116,991 នាក់រងរបួសចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម

AP៖ ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 បន្ទាប់ពីការវាយប្រហារដែលដឹកនាំដោយ Hamas លើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រមាណ 1,200 នាក់ និងនាំឱ្យមានការចាប់ពង្រត់ 251 នាក់ផ្សេងទៀត។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំនៅហ្គាហ្សា Gaza ដែលបន្តអស់រយៈពេលជាង 18 ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=325,q=100/f4/f4ff35df977b6b7f14ae469c699b8cedc2d01698.avif

តួលេខដែលបានរាយការណ៍នៃការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង 51,000 នាក់ដែលបណ្តាលមកពីប្រតិបត្តិការតាមអាកាស និងដីរបស់អ៊ីស្រាអែលនៅហ្គាហ្សាឈានដល់ពាក់កណ្តាលខែមេសា ឆ្នាំ 2025។ ហើយនៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2025 នេះផងដែរ ការវាយប្រហារដោយយន្តហោះរបស់អ៊ីស្រាអែលលើតំបន់ហ្គាសា Gaza បានសម្លាប់ពលរដ្ឋប៉ាលេស្ទីន Palestinians យ៉ាងតិចណាស់ 17 នាក់ ដែលភាគច្រើនជាស្រ្តី​ និងកុមារ រួមទាំងម៉ាសុីនធុនធ្ងន់ជាច្រើន។

https://s9.kh1.co/__image/w=650,h=434,q=100/84/84b758c3ce025df19a4599aee1091c76f5c58307.webp

អ៊ីស្រាអែលបានអះអាងថា ម៉ាស៊ីនទាំងនេះត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាសសម្រាប់សកម្មភាពយោធា។ ​ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះនឹងបំផ្លាញគ្រឿងចក្រធុនធ្ងន់ប្រហែល 40 គ្រឿង។អ៊ីស្រាអែលក៏បានលើកឡើងទៀតថា Hamas បានប្រើយានយន្ត រួមទាំងរថយន្តឈូសឆាយ សម្រាប់ដាំគ្រឿងផ្ទុះ ជីកផ្លូវរូងក្រោមដី និងបំពានរបង រួមទាំងអំឡុងពេលវាយប្រហារថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

https://s9.kh1.co/__image/w=650,h=434,q=100/04/04c2974d64e32f308b1a0056904bb9c1845e9243.webp

នាថ្ងៃទី 15 ខែមេសា ឆ្នាំ 2025 នៅពេលដែលក្រសួងសុខាភិបាលហ្គាហ្សាបានប្រកាសថាចំនួនអ្នកស្លាប់បានលើសពី 51,000 នាក់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/97/97243bb806aeb0e5f9bcb3b6075d5120960b6b74.webp

ដោយអ៊ីស្រាអែលបានបញ្ចប់កិច្ចព្រមព្រៀងឈប់សម្រាកកាលពីខែមុន ដោយបន្តការទម្លាក់គ្រាប់បែក និងប្រតិបត្តិការលើដីរបស់ខ្លួន និងបិទទ្វារជនជាតិប៉ាឡេស្ទីនចំនួន 2 លាននាក់ពីការនាំចូលទាំងអស់ រួមទាំងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈវេជ្ជសាស្រ្ត។

https://s9.kh1.co/__image/w=650,h=366,q=100/5e/5e4f8687b146f967e2d65c7547ee76b2307d2572.avif

ការវាយប្រហារនិងសកម្មភាពយោធាផ្សេងៗទៀតបន្តបង្កឲ្យមានភាពតានតឹង និងរារាំងការខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌នៅក្នុងតំបន់។ យោធាអ៊ីស្រាអែលមិនមានការអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារនោះទេ ប៉ុន្តែបានចោទប្រកាន់ Hamas ថាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសម្រាប់គោលបំណងសកម្មប្រយុទ្ធ។

https://s9.kh1.co/__image/w=474,h=316,q=100/60/60cf50fd2ed5618a4aff9e4b6d2fca2896aff897.jfif

សង្គ្រាមអាកាស និងដីរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 51,000 នាក់ ភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងតែមិនបានបញ្ជាក់ថា តើមានអ្នកស្លាប់ប៉ុន្មាននាក់ជាជនស៊ីវិល ឬអ្នកប្រយុទ្ធនោះទេ។ ប្រភពពី៖ apnews

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T