គិតម៉េចដែរគ្រូ? គ្រូកម្ពុជា លោក HIROSE បង្ហាញពីការយល់ឃើញសមត្ថភាពកីឡាករក្មេងៗរបស់កម្ពុជា

//s9.kh1.co/ca/ca333018b8e51f897565d488b4fdbfb0d71d3b30.jpg
បាល់ទាត់

 ០៥-មិថុនា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

លោក RYU HIROSE ភ្ញាក់ផ្អើលចំពោះសមត្ថភាពយុវជនកម្ពុជា

កម្ពុជា៖ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាលោក RYU HIROSE បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់កីឡាករក្មេងៗនៅក្នុងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក RYU HIROSE
  លោក RYU HIROSE

ជាការពិតណាស់ ក្នុងបរាជ័យ ៨ទល់នឹង០ លើបារ៉ែនកន្លងទៅនេះ លោក HIROSE ព្រមទាំងលោក Keisuke Honda បានផ្តល់ឱកាសច្រើនដល់កីឡាករយុវជនឲ្យចូលលេងជាក់ស្តែងដូចជា លឹម ពិសុទ្ធ, សៀង ចន្ធា, វុធ តុលា, ម៉ាត់ ណូរូណ និង សរ រតនា ជាដើមសុទ្ធតែលេងក្នុងការប្រកួតមួយនេះ។ គោលបំណងរបស់លោកគ្រូទាំងពីរចំពោះការប្រើប្រាស់យុវជនច្រើនបែបនេះ គឺ ដើម្បីឲ្យពួកគេស្វែងមានបទពិសោធន៍បន្ថែមដើម្បីចូលរួមការប្រកួតវគ្គជម្រុះ AFC U-23 Championship និង ព្រឹត្តិការណ៍ Sea Games នៅចុងខែវិច្ឆិកាខាងមុខនេះផងដែរ។

កីឡាករ ម៉ាត់ ណូរុណ
កីឡាករ ម៉ាត់ ណូរុណ

លោក HIROSE បាននិយាយថា៖

វាជាឱកាសដ៏ល្អដែលយើងដាក់កីឡាករក្មេងៗឲ្យលេង ហើយ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ ពួកគេបានបង្ហាញនូវសមត្ថភាពដ៏បុិនប្រសព្វលើសពីការរំពឹងទុករបស់ពួកយើង៕

លោក RYU HIROSE
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T