សោកស្តាយណាស់! កីឡាករឆ្នើមកម្ពុជារូបនេះ បានរងរបួសដា.ច់ សរសៃពួរជង្គង់បាត់ហើយ

//s9.kh1.co/73/73088cf055f23109f63e61eafce0d26d642bf5b9.jpg
បាល់ទាត់

 ០៤-សីហា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

នេន សុធារ័ត្ន បានរង់របួសដាច់សរសៃពួរជង្គង់

កម្ពុជា៖ ខ្សែការពារក្លិប ណាហ្គាវើលដ៍ កីឡាករ នេន សុធារ័ត្ន បានរង់របួសដាច់សរសៃពួរជង្គង់ (ACL) បន្ទាប់ពីបានធ្វើការតេស្តស្កេនជង្គង់កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ នេន សុធារ័ត្ន
   កីឡាករ នេន សុធារ័ត្ន

ជាការពិតណាស់ របួសនេះបានកើតឡើង កាលពីថ្ងៃអាទិត្យកន្លងទៅក្នុងជំនួបទល់នឹងក្លិបភ្នំពេញក្រោន នៅពេលដែល សុធារ័ត្ន បានព្យាយាមដណ្តើមបាល់ពីកីឡាករ ប្រាក់ ធីវ៉ា ហើយ ក៏ដួលអស់ជំហរខ្លួនឯង និង បានសែងចេញពីទីលានភ្លាមៗ។

   កីឡាករ នេន សុធារ័ត្ន
   កីឡាករ នេន សុធារ័ត្ន

យ៉ាងណាមិញ បន្ទាប់ពីបានធ្វើតេស្តស្កេនរួចមក លទ្ធផលបានចេញមកថា អតីតសមាជិកក្រុមជម្រើសជាតិខាងលើ បានរង់របួសដាច់សរសៃពួរជង្គង់ ហើយ ត្រូវអវត្តមានពីទីលានយ៉ាងហោចណាស់ ៦-៧ ខែទើបអាចវិលត្រឡប់មកហ្វឹកហាត់តិចវិញបាន។ ដូច្នេះនេះមានន័យថា សុធារ័ត្ន នឹងខកខានជួយណាហ្គារហូតដល់បញ្ចប់រដូវកាល៕

   កីឡាករ នេន សុធារ័ត្ន
   កីឡាករ នេន សុធារ័ត្ន
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T