ភ្នំពេញ៖ អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ចាប់ពីម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង៧យប់ នៅក្នុងបរិវេណវត្តព្រែកប្រា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានសហការណ៍ជាមួយអាជ្ញាធរខណ្ឌ ចុះយកសំណាកប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារសរុប សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី សរុប ១,៤២៧នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចុះទៅយកសំណាកប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅនេះ គឺដើម្បីចង់ដឹងពីសុខភាព ពិសេសស្វែងរកអ្នកកើតជំងឺកូវីដ១៩។ បន្ថែមពីនេះ លោកអភិបាលរង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានមកយកសំណាកសូមមកទទួលការសំណាកនៅថ្ងៃទី១៦ ខែកញ្ញា បន្តទៀត នៅក្នុងបរិវេណវត្តព្រែកប្រា។ ដោយឡែក ចំពោះអ្នកជំងឺទាំង ១០នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


ប្រភព៖ កម្ពុជាថ្មី