បារាំង៖ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ មានវីដអូមួយដែលបានបង្ហោះដោយខ្សែបម្រើក្រុម Paris Saint-Germain កីឡាករ Ander Herrera នៅលើបណ្ដាញសង្គម Twitter បង្ហាញពីការហ្វឹកហាត់ជុំគ្នាជាមួយមិត្តរួមក្រុម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងវីដេអូនោះ គឺកាយវិការ សងសឹកវិញភ្លាមៗរបស់ខ្សែប្រយុទ្ធ Neymar ទៅលើកីឡាករ Herrera។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កំឡុងពេលហ្វឹកហាត់នោះ Herrera រួមជាមួយមិត្តរួមក្រុមបានលេងស្វាដណ្ដើមបាល់ ដោយ Neymar ជាអ្នកចូលដណ្ដើម ខណៈពេលនោះ Herrera បានទាត់ស៊ីប្រឡោះជើង Neymar ហើយថែមទាំងធ្វើកាយវិការឌឺដង ទៅលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះទៀតផង។ មិនចាំយូរ ពេលបាល់ជាប់ជើង Herrera ស្រាប់តែ Neymar សងសឹកវិញ ដោយការចូលឈូស ឲ្យដេកដួលលើស្មៅតែម្ដង៕



បើចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនាវីដអូខាងក្រោម៖
Muy fea tu reacción @neymarjr, yo te había avisado 😂 #nutmeg pic.twitter.com/HFkYXwfcts
— Ander Herrera (@AnderHerrera) October 21, 2021
Nutmeg Neymar at your own risk, Ander Herrera 😅
— B/R Football (@brfootball) October 21, 2021
(via @AnderHerrera) pic.twitter.com/w1ADhwaaSK