ថាម៉េច? សឹងតែមិនគួរឱ្យជឿថា Ronaldo បែជាចង់បានអតីតគ្រូបង្វឹក Barca រកនេះមកជំនួសតំណែង Ole នៅ Man UTD វិញ

//s9.kh1.co/a8/a8ab7d3514c018c925ec813d4df22644368993ad.jpg
បាល់ទាត់

 ២២-វិច្ឆិកា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

សឹងតែមិនគួរឱ្យជឿថា Ronaldo បែជាចង់បានអតីតគ្រូបង្វឹក Barca រកនេះមកជំនួសតំណែង Ole នៅ Man UTD វិញ

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថាកីឡាករ Cristiano Ronaldo កំពុងមានបំណងចង់ឱ្យលោក Luis Enrique មកជំនួសតំណែងរបស់លោក Ole Gunnar Solskjaer នៅ Manchester United, ខណៈអ្នកចាត់ការសញ្ជាតិ ន័រវេស ត្រូវបានក្រុមបិសាចក្រហមបណ្តេញចេញពីតំណែងហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Watford ៤-១ កាលពីរាត្រីថ្ងៃ សៅរ៍កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ole Gunnar Solskjaer
Ole Gunnar Solskjaer

យ៉ាងណាមិញ Man UTD កំពុងតែពន្លឿនស្វែងរកគ្រូបង្វឹកថ្មីឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន, ក្នុងនោះអតីតអ្នកចាត់ការរបស់ Real Madrid លោក Zinedine Zidane ត្រូវបានគេមើលឃើញថាជាបេក្ខភាពឈានមុខគេបំផុត ដែលអាចមកជំនួសតំណែងលោក Solskjaer បាន, ជាមួយគ្នានេះក្លិបក៏កំពុងតែបញ្ចុះបញ្ចូលលោក ដើម្បីផ្លាស់មកទឹកដី Old Trafford ផងដែរ។

Cristiano Ronaldo
Cristiano Ronaldo

ទោះបីជាយ៉ាងណាក៏ដោយ, យោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានឱ្យដឹងថា, តារាឆ្នើមសញ្ជាតិ ព័រទុយកាល់ ហាក់ពេញចិត្តពេញថ្លើមជាខ្លាំងចំពោះការដឹកនាំរបស់អ្នកចាត់ការក្រុមជម្រើសជាតិ អេស្ប៉ាញ លោក Enrique, មិនត្រឹមតែប៉ុណ្ណោះ Ronaldo គឺចង់ឱ្យក្លិបចរចាយកលោក Enrique ជំនួសលោក Zidane វិញ៕

Luis Enrique
Luis Enrique

ប្រភព The Sun

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T