អាល្លឺម៉ង់៖ គ្រូបង្វឹកក្លិប Bayern Munich លោក Julian Nagelsmann បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមរបស់លោកនឹងអវត្តមានកីឡាករសំខាន់ៗរហូតដល់ទៅ ៦នាក់សម្រាប់ការប្រកួតទល់នឹង Barcelona។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅ រាត្រីនេះក្នុងពានរង្វាន់ Champions League គឺ Bayern Munich នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួនស្វាគមន៍ Barcelona ខណៈ ៥ប្រកួតកន្លងទៅនៅ ក្នុងពូល ពួកគេទទួលបានលទ្ធផលឈ្នះទាំងអស់ និង មានគ្រាប់បាល់ចំណេញរហូតដល់ទៅ ១៦គ្រាប់។

យ៉ាងណាក្តី សម្រាប់ជំនួបទល់នឹង Barcelona នេះទៀតសោត Bayern Munich នឹងអវត្តមានកីឡាករសំខាន់ៗរហូតដល់ទៅ ៦រូបដែលមានដូចជា Leon Goretzka, Serge Gnarby, Joshua Kimmich, Lucas Hernandez, Marcel Sabitzer និង Chupo Moting ហើយ នេះជាការបញ្ជាក់របស់លោក Nagelsmann៕



ប្រភព៖ sportskeeda