ល្អមើលហួស! មកទស្សនាការទាត់បាល់ប៉េណាល់ទីរវាង Man UTD ទល់នឹង Middlesbrough យប់មិញ (មានវីដេអូ)

//s9.kh1.co/08/0875b7da49b46905cc19015fd49fabb818b36231.jpg
បាល់ទាត់

 ០៥-កុម្ភៈ-២០២២ ៨ព្រឹក · ៤ ឆ្នាំមុន

Man Utd ធ្លាក់ចេញពីពានរង្វាន់ Fa Cup បាត់ហើយ

អង់គ្លេស៖ ការប្រកួតក្នុងពានរង្វាន់ FA Cup ជុំទី៤ រវាង Manchester United និង Middlesbrough គឺ ពិតជាស្វិតស្វាញខ្លាំងមែនទែនកាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រប្រកួតរវាង Manchester United និង Middlesbrough
រប្រកួតរវាង Manchester United និង Middlesbrough

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ Man Utd បានបើកការវាយសម្រុកខ្លាំងមែនទែនទៅលើ Middlesbrough និង មានឱកាសទទួលបានបាល់ពិន័យប៉េណាល់ទីផងដែរ ប៉ុន្តែ ខ្សែប្រយុទ្ធ Cristiano Ronaldo បែរជាទាត់ខុសទីទៅវិញនៅនាទីទី២០។ យ៉ាងណាក្តី រំលងទៅបានតែ៥នាទីប៉ុណ្ណោះ Jadon Sancho ក៏បានស៊ុតបញ្ចូលទីយ៉ាងស្អាតក្រោយទទួលបានបាល់ពី Bruno Fernandes និង ជាគ្រាប់តែមួយគត់ក្នុងវគ្គទី១។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

លុះឈានដល់វគ្គទី២ Man Utd ក៏នៅតែព្យាយាមសម្រុករកគ្រាប់បាល់ដដែល ប៉ុន្តែ អ្នកដែលមានសំណាង គឺ Middlesbrough ទៅវិញទេដែលរកគ្រាប់បាល់បានដោយកីឡាករ Mat Crooks នៅនាទីទី៦៤ និង ជាគ្រាប់ចុងក្រោយក្នុងការប្រកួតពេញ៩០នាទី ធ្វើឲ្យជំនួបខាងលើត្រូវអូសបន្លាយដល់វគ្គបន្ថែមម៉ោង ១៥នាទី២ដង។ ឈានចូលដល់វគ្គនេះហើយ ក្រុមទាំងពីរពេញ៩០នាទីនៅតែមិនអាចធ្វើគ្នាបាន ក៏ការប្រកួតឈានដល់វគ្គប៉េណាល់ទី ហើយ ក្រុមដែលទទួលបានជ័យជម្នះ គឺ Middlesbrough បានយកឈ្នះក្នុងលទ្ធផល ៨ទល់នឹង៧ ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup៕

វីដេអូហាយឡាយការប្រកួតរវាង Man Utd ទល់នឹង Middlesbrough
វីដេអូហាយឡាយការប្រកួតរវាង Man Utd ទល់នឹង Middlesbrough
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T