បរទេស៖ ក្រុមហ៊ុន Yamaha បានអាប់ដេតសែស្រឡាយកង់អគ្គិសនី ជាមួយនឹងការបង្ហាញម៉ូឌែល Wabash RT និង CrossCore RC ថ្មី។ ម៉ូឌែលទាំងពីរនេះភ្ជាប់មកជាមួយម៉ូទ័រ PWSeries ST mid-drive ថ្មីរបស់ Yamaha។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកវាទាំងពីរនេះមានសមត្ថភាពរត់ក្នុងល្បឿនអតិបរមា 45គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកង់ទាំងពីរនេះត្រូវបានផលិតឡើងដោយស៊ុមរឹងមាំ។ ខណៈម៉ូឌែល Wabash RT គឺសាកសមសម្រាប់ជិះនៅលើផ្លូវ off-road ម៉ូឌែល CrossCore RC វិញគឺសម្រាប់ជិះលើផ្លូវធម្មតា។
ម៉ូទ័រ PWSeries ST មានសមត្ថភាពថាមពល 500W និងផ្ដល់នូវជំនួយឈ្នាន់បួនកម្រិតដល់ល្បឿនកំពូល 45គីឡូម៉ែត្រក្នុងមួយម៉ោង។ សេនស័រចំនួនបួនត្រូវបានរួមបញ្ចូលគ្នា ដើម្បីគណនាជាបន្តបន្ទាប់ និងផ្ដល់បរិមាណជាក់លាក់នៃថាមពលនៅពេលជិះ។ កង់ទាំងពីរនេះបង្ហាញពីការកែលម្អដ៏ធំពីម៉ូឌែលដើម Wabash RT និង CrossCore RT ឆ្នាំ 2019។
ម៉ូឌែល Wabash RT នឹងមានតម្លៃ $4,099 ខណៈពេលដែល CrossCore RC នឹងមានតម្លៃ $3,099។ ម៉ូឌែលទាំងពីរនេះអាចនឹងរកបានក្នុងពេលខាងមុខ ជាមួយនឹងជម្រើសពណ៌មួយចំនួនផងដែរ៕


ប្រភព: Gizmochina