កម្សាន្ត៖ ថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការដាក់ដេញថ្លៃនូវទូរស័ព្ទដែលផលិតដំបូងរបស់ខ្លួន និងចេញកាលពីឆ្នាំ២០០៧ ដែលវាជាម៉ូដែលដំបូងបំផុត ដែលមានអង្គផ្ទុកទិន្នន័យទំហំ 4GB។ ជាមួយគ្នានោះ ទូរស័ព្ទ iPhone Touch screen មួយនេះ ត្រូវបានគេដាក់លក់ដេញថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ទូរស័ព្ទម៉ាកនេះ រោងចក្រលែងផលិតយូរហើយ ដូចនេះ iPhone 4GB ប្រៀបបានដូចជាវត្ថុកម្រមួយផងដែរ។ ចំណែកឯ ការដាក់លក់ដេញថ្លៃ សម្រាប់ទូរស័ព្ទ iPhone ស៊េរីដំបូងនេះ ត្រូវបានគេរំពឹងថាតម្លៃរបស់វាមានអ្នកហ៊ានដេញថ្លៃយករហូតដល់ខ្ទង់ ១សែនដុល្លារអាមេរិកឯណោះ។
ចំពោះអ្នកដែលបានដាក់លក់ដេញថ្លៃទូរស័ព្ទ iPhone ស៊េរីដំបូងបំផុតនេះ ត្រូវបានគេស្គាល់ថាជាបុគ្គលិកមួយរូបនៅក្នុងក្រុមវិស្វកររបស់ Apple ជំនាន់ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានប្រកាសចេញ iPhone ដំបូងបង្អស់របស់ពួកគេ៕