ចុម មកពីក្រេបទឹកឃ្មុំជិតកន្លះខែវិញ Son YeJin កំពុងពរពោះកូនដំបូង?

//s9.kh1.co/6d/6df67176ae6fcc8d616ec1b4a458878d489555b9.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

Son YeJin កំពុងពរពោះកូនដំបូង?

កូរ៉េខាងត្បូង៖ កាលពីប្រមាណជាង២សប្ដាហ៍មុន គូស្វាមីតារាកូរ៉េខាងត្បូង Hyun Bin និង Son YeJin បានទៅដល់សហរដ្ឋអាមេរិក គោលបំណងដើម្បីសោយសុខដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់ពួកគេ បន្ទាប់ពីបានរៀបការរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកដល់ពេលនេះ បន្ទាប់ពីក្រេបទឹកឃ្មុំដ៏ផ្អែមល្ហែមរួចមក Hyun Bin និង Son Ye Jin បានត្រឡប់មកប្រទេសកូរ៉េវិញជាផ្លូវការហើយ កាលពី​ថ្ងៃទី២៨ ខែមេសា។ ក្នុងការត្រឡប់មកវិញនេះផងដែរ មានការទទួលស្វាគមន៍ពីសំណាក់ហ្វេនៗជាច្រើននៅឯព្រលានយន្តហោះ Incheon រួមទាំងមានអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ក្នុងនោះដែរ តារាប្រុស Hyun Bin នៅតែរក្សាជំហរជាស្វាមីល្អ ការពារមើលថែភរិយា ពីសំណាក់ការប្រមាញ់រូបថត ដោយរារាំងអ្នកកាសែតមិនឲ្យផ្ដិតយករូបភាព ក្រោមហេតុផលថា សម្លៀកបំពាក់របស់ភរិយារបស់លោក នាង Son Yejin មិនសាកសមឲ្យថតរូបនោះទេ។

ដោយឡែក បើមើលតាមរូបភាពដែលហ្វេនៗនិងអ្នកកាសែតផ្ដិតបាន ត្រឡប់មកវិញលើកនេះ គេឃើញថា Son Ye yin បានតុបតែងយ៉ាងសាមញ្ញក្នុងឈុតរលុងៗ អាវវែងគ្របខ្លួន លំអជាមួយស្បែកជើងប៉ាត់តាយ៉ាងសាមញ្ញ ខុសប្លែកពីស្ទាយ៍នាងរាល់ដង ដោយទម្លាប់តែងខ្លួនខ្ញង់ៗ ស្បែកជើងកែងជាដើម។

យោងតាមហេតុផលទាំងនេះ បានធ្វើឲ្យហ្វេនៗសង្ស័យ​ថា Son Ye Jin កំពុងមាន​ផ្ទៃ​ពោះ​កូន​ដំបូង​របស់​នាង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាមន្ទិលសង្ស័យ ដោយពុំទាន់មានការបំភ្លឺឲ្យបានច្បាស់នៅឡើយ មានតែហ្វេនៗរង់ចាំមើលទាំងអស់គ្នា៕

Hyun Bin និង Son YeJin 
Hyun Bin និង Son YeJin 
 Son YeJin ពេលឡើងយន្តហោះទៅអាមេរិក
 Son YeJin ពេលឡើងយន្តហោះទៅអាមេរិក
 Son YeJin និង Hyun Binពេលត្រឡប់មកវិញ
 Son YeJin និង Hyun Binពេលត្រឡប់មកវិញ
 Son YeJin និង Hyun Binពេលត្រឡប់មកវិញ
 Son YeJin និង Hyun Binពេលត្រឡប់មកវិញ
 Son YeJin និង Hyun Binពេលត្រឡប់មកវិញ
 Son YeJin និង Hyun Binពេលត្រឡប់មកវិញ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T