អ្នកណាគេ? Van Basten ថា Man UTD គួរតែចំណាយប្រាក់ដើម្បីទិញយកកីឡាករឆ្នើម Chelsea រូបនេះមករួមក្រុម

//s9.kh1.co/dc/dcd477c27646984cddb387b5bf81430a2514599f.jpg
បាល់ទាត់

 ១៨-ឧសភា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

Van Basten ថា Man UTD គួរតែចំណាយប្រាក់ដើម្បីទិញយក​ Ziyech មករួមក្រុម

អង់គ្លេស៖ វីរបុរសក្រុមជម្រើសជាតិហូល្លង់លោកMarco van Basten បានទទូចឲ្យក្លិប Manchester United ចំណាយប្រាក់ដើម្បីនាំយក Hakim Ziyech មករួមក្រុម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Marco van Basten
   លោក Marco van Basten

ជាការពិតណាស់ Ziyech ដែលបច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានចូលរួមជាមួយ Chelsea នៅក្នុងឆ្នាំ២០២០ ពី Ajax ដែលពេលនោះគេលេងក្រោមការដឹកនាំរបស់លោក Erik ten Hag ខណៈ លោកនឹងមកដឹកនាំក្រុមបិសាចក្រហមក្រោយបញ្ចប់រដូវកាលនេះ។

កីឡាករ Hakim Ziyech
កីឡាករ Hakim Ziyech

លោក Van Basten បាននិយាយថា៖

អ្វីដែលបានចូលមកកាន់ការគិតរបស់ខ្ញុំនៅពេលនេះ គឺ Ziyech ដែលបច្ចុប្បន្នកំពុងលេងនៅអង់គ្លេសស្រាប់ អាចនឹងក្លាយទៅជាកីឡាករដ៏ល្អនៅ Man Utd ក្រោមការដឹកនាំរបស់លោក Ten Hag៕

លោក Marco van Basten
លោក Erik ten Hag និង Hakim Ziyech
លោក Erik ten Hag និង Hakim Ziyech

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T