គេរកឃើញបន្ថែមទៀតថា ឆាប់ៗនេះ Telegram អាចនឹងបញ្ចេញមុខងារ តម្រូវឲ្យបង់ប្រាក់

//s9.kh1.co/9d/9dcb13800d719ce5ff72801aa0ac3ff30f17a8e6.jpg
បច្ចេកវិទ្យា

 ២៩-ឧសភា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

សេវាកម្ម Telegram Premium កំពុងដំណើរការ ហើយកំណែបេតានៃសេវាកម្មបានផ្ដល់ឲ្យយើង នូវអ្វីដែលត្រូវរំពឹងទុក រួមទាំង reactions និង stickers ផ្ដាច់មុខ។

បរទេស៖ ប្រសិនបើអ្នកដោនឡូតកម្មវិធី Telegram ថ្ងៃនេះ អ្នកនឹងត្រូវបានស្វាគមន៍ដោយពាក្យថា៖ «Telegram គឺឥតគិតថ្លៃជារៀងរហូត។ គ្មានការផ្សាយពាណិជ្ជកម្ម។ គ្មានថ្លៃជាវ។» ដូចដែលបានរាយការណ៍កាលពីមុន សេវាកម្ម Telegram Premium កំពុងដំណើរការ ហើយកំណែបេតានៃសេវាកម្មបានផ្ដល់ឲ្យយើង នូវអ្វីដែលត្រូវរំពឹងទុក រួមទាំង reactions និង stickers ផ្ដាច់មុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ កូដសម្រាប់កំណែនាពេលខាងមុខនៃកម្មវិធី Telegram ត្រូវបានគេប្រទះឃើញ។ ដោយត្រូវបានរកឃើញដោយលោក Alessandro Paluzzi ដែលជាអ្នកអភិវឌ្ឍន៍ទូរសព្ទចល័តនិងអ្នកធ្វើឲ្យបែកធ្លាយផងដែរនោះ បានបង្ហោះព័ត៌មានមួយនេះនៅលើបណ្ដាញសង្គម Twitter ដោយបង្ហាញពីខ្សែទិន្នន័យថ្មីបានផ្ដល់ឲ្យយើងនូវរូបភាពដូចគ្នានៃកំណែកម្មវិធី ប៉ុន្តែគ្រាន់តែផ្លាស់ប្ដូរពាក្យ។

ពាក្យថ្មីបានដាក់ថា៖ «Telegram ផ្ដល់នូវទំហំផ្ទុកពពកដោយឥតគិតថ្លៃ សម្រាប់ការជជែក និងមេឌៀ។» មិនមានពាក្យទាក់ទងនឹងការជាវជាក់លាក់នោះទេ ប៉ុន្តែយើងដឹងថា នេះទំនងជាដោយសារតែសេវាកម្មនេះនឹងចាប់ផ្ដើមដំណើរការ កំណែ Premium ផ្ទាល់ខ្លួន ឆាប់ៗនេះ។ គេមិនទាន់ដឹងច្បាស់ថា ពេលណាពាក្យថ្មីនេះនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធីនោះទេ ហើយអាចជាការរួមបញ្ចូលនៅពេលដែល Telegram Premium ត្រូវបានបង្ហាញខ្លួនជាផ្លូវការ៕

ពាក្យស្វាគមន៍សម្រាប់បច្ចុប្បន្ន
ពាក្យស្វាគមន៍សម្រាប់បច្ចុប្បន្ន
ពាក្យស្វាគមន៍នាពេលខាងមុខ
ពាក្យស្វាគមន៍នាពេលខាងមុខ

ប្រភព: Android Police

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T