បរទេស៖ ជាការពិតណាស់ ទំនាក់ទំនងស្នេហា ជាច្រើនឆ្នាំរវាងខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique និងតារាចម្រៀងដ៏ល្បី Shakira បានឈានដល់ផ្លូវបំបែក បន្ទាប់ពីចាប់បាន ប្រធានក្រុម Barca ខាងលើ នៅលើគ្រែង ជាមួយស្រីផ្សេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺមានដំណឹងលេចឮថា ស្ត្រីដែល Pique លួចទាក់ទង គឺជាម្ដាយរបស់មិត្តរួមក្រុម កីឡាករ Pablo Gavi។ ក៏ប៉ុន្តែដំណឹងដ៏តក់ស្លុតនេះ គឺមិនមែនជាការពិតនោះទេ។

ជាក់ស្ដែងបើយោងតាមកាសែត El Periodico របស់អេស្ប៉ាញ ដែលអះអាងជាដើមប្រភពនៃរឿងនេះ បានចេញបដិសេធ ថារឿងរ៉ាវរបស់ Pique មានទំនាក់ទំនង រហូតឈានដល់ការ គេងជាមួយម្ដាយ Gavi ជារឿងមិនពិត ដោយសារស្ត្រីដែលត្រូវចាប់បាននោះ គឺតាមពិតមានវ័យខ្ទង់២០ឆ្នាំប៉ុណ្ណោះ និង មានសក់ទង់ដែង ចំណែកឯម្ដាយ Gavi ដែលមានឈ្មោះថា Gavinin Anasi មានសក់ពណ៌ត្នោតក្រម៉ៅ និងមានវ័យខ្ទង់៣០ឆ្នាំ។

កាសែត El Periodico បានចេញផ្សាយថា៖
ស្ត្រីដែលអាចធ្វើអោយ Pique និង Shakira ឈានទៅដល់ការបែកបាក់គ្នា គឺជានារីសក់ទង់ដែង វ័យក្មេងក្នុងអាយុខ្ទង២០ឆ្នាំ។ នាងកំពុងសិក្សា និងជាពិធីករកម្មវិធី។

គួរបញ្ជាក់ដែរថា ប្ដីប្រពន្ធមួយគូនេះ បានរស់នៅបែកគ្នា រយៈពេល២-៣សប្ដាហ៍មកហើយ បន្ទាប់ពី Pique ត្រូវបាន Shakira បណ្តេញចេញពីផ្ទះ៕




