អាថ៌កំបាំងនៅពីក្រោយអគារល្បីៗ ដែលសូម្បីតែ ពេលអ្នកបានទៅលេង ក៏មិនសូវដឹង!

//s9.kh1.co/29/29bc966954d5d26a5a9de541789a1e4ccecb6c4a.jpg
កម្សាន្ត

 ២១-មិថុនា-២០២២ ៤ល្ងាច · ៤ ឆ្នាំមុន

កន្លែងទេសចរណ៍ល្បីៗមួយចំនួន តែងតែមានការបង្កប់អត្ថន័យ និងភាពអស្ចារ្យ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកទេសចរដែលមិនធ្លាប់បានស្គាល់ពីមុនមក។

កម្សាន្ត៖ ជាការពិត កន្លែងទេសចរណ៍ល្បីៗមួយចំនួន តែងតែមានការបង្កប់អត្ថន័យ និងភាពអស្ចារ្យ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកទេសចរដែលមិនធ្លាប់បានស្គាល់ពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ យើងទាំងអស់គ្នាដឹងហើយថានៅពីក្រោយស្នាដៃដ៏ល្បីល្បាញមួយចំនួនរបស់ពិភពលោក គឺបានមកពីស្ថាបត្យករ និងវិចិត្រករដែលមានទេពកោសល្យ។ តួយ៉ាងដូចជា រូបសំណាកសេរីភាព, ប៉ម Leaning Tower of Pisa, ប៉ម Eiffel, Giant Sphinx. ជាដើម ស្ថាបត្យកមិនត្រឹមតែបានបង្កើតស្នាដៃល្បីៗជុំវិញពិភពលោកប៉ុណ្ណោះទេ ពួកគេថែមទាំងបានបន្សល់ទុកនូវអាថ៌កំបាំងមួយចំនួនដែលមិនសូវមាននរណាម្នាក់ដឹងនោះឡើយ៕

១.បន្ទប់សម្ងាត់នៅលើ Tower Eiffel

មនុស្សជាច្រើនបានស្គាល់ពីប៉ម Eiffel និងបានទៅលេងជាច្រើនដង ដោយសារវាស្អាត។ ប៉ុន្តែមនុស្សមួយចំនួននៅតែមានការភ្ញាក់ផ្អើល នៅពេលសួរអំពីបន្ទប់សម្ងាត់នៅជាន់ខាងលើនៃប៉ម។ ម្ចាស់បន្ទប់សំខាន់មួយនោះ គឺជាស្ថាបត្យករលោក Gustave Eiffel ។ លោកបានសាងសង់បន្ទប់មួយ ដែលមានគ្រឿងបរិក្ខារពេញលេញដូចជាសាឡុង ផ្ទះបាយ បន្ទប់ទឹក បន្ទប់គេង២ និងបង្អួចដែលអាចមើលពីលើទីក្រុងប៉ារីសបាន។ លោក Gustave Eiffel ក៏ធ្លាប់បាននិយាយពិភាគ្សាជាមួយ Thomas Edison នៅក្នុងបន្ទប់សម្ងាត់នេះផងដែរ។

បន្ទប់សម្ងាត់នៅលើ Tower Eiffel
បន្ទប់សម្ងាត់នៅលើ Tower Eiffel

២.Sphinx ក៏មានបន្ទប់សម្ងាត់

តាំងពីយូរយារណាស់មកហើយ មនុស្សគ្រប់គ្នាគិតថា Sphinx នៅក្នុងប្រទេសអេហ្ស៊ីប គឺជារូបសំណាកដ៏ធំសម្បើមមួយឈរនៅកណ្តាលវាលខ្សាច់។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា វាក៏មានផ្លូវរូងក្រោមដី និងបន្ទប់សម្ងាត់ដ៏ស្មុគស្មាញផងដែរ។ អ្នកជំនាញបានបង្ហាញថា បាតនៃរូបសំណាក បានលាក់ប្រព័ន្ធដែលបង្ហាញពីទេពកោសល្យដ៏មិនគួរឲ្យជឿរបស់ស្ថាបត្យករបុរាណ។

បន្ទប់សម្ងាត់នៅ Sphinx
បន្ទប់សម្ងាត់នៅ Sphinx

 ៣.ស្ថានីយ៍ប៉ូលិសតូច នៅក្រោមបង្គោលភ្លើងនៅទីលាន Trafalgar

ជាកន្លែងកម្សាន្តដ៏មមាញឹកបំផុតមួយរបស់ទីក្រុងឡុងដ៍។ ទីលាន Trafalgar ចាំបាច់ត្រូវត្រួតពិនិត្យ និងការពារយ៉ាងដិតដល់។ ស្ថាបត្យករម្នាក់បានចេញដំណោះស្រាយ ដោយបានសាងសង់ប៉ុស្តិ៍ប៉ូលិសសម្ងាត់មួយនេះឡើង។ ថ្វីត្បិតតែបច្ចុប្បន្ននេះ គេលែងប្រើហើយក៏ពិតមែន តែវានៅតែបង្កើតភាពទាក់ទាញ និងអាចទាញចំណាប់អារម្មណ៍ពីអ្នកទេសចរជាច្រើន។

ស្ថានីយ៍ប៉ូលិសតូច នៅក្រោមបង្គោលភ្លើងនៅទីលាន Trafalgar
ស្ថានីយ៍ប៉ូលិសតូច នៅក្រោមបង្គោលភ្លើងនៅទីលាន Trafalgar

៤.ប្រឡោះ លាក់នៅពីក្រោយរូបសំណាកលោក Leonardo da Vinci

ដូចលោក Leonardo da Vinci ដែរ ស្ថាបត្យករដែលបានបង្កើតរូបសំណាករបស់វិចិត្រករដ៏អស្ចារ្យនេះ បានចែករំលែកនូវចំណង់ចំណូលចិត្ត ក្នុងការលាក់បាំងនូវអ្វីដែលពិសេសនៅក្នុងការងាររបស់គាត់។ ស្ថាបត្យករ Assen Peikov បានបញ្ចប់រូបសំណាកលោក Leonardo da Vinci ដោយមានកន្លែងលាក់កំបាំងនៅកណ្តាលអគារ។

ទ្វារអន្ទាក់ លាក់នៅពីក្រោយរូបសំណាកលោក Leonardo da Vinci
ទ្វារអន្ទាក់ លាក់នៅពីក្រោយរូបសំណាកលោក Leonardo da Vinci

៥.ផ្លូវរូងក្រោមដីនៅក្រោម Colosseum

អគារដ៏ធំនេះ គឺជាកន្លែងសម្គាល់សម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្ត្រនៃចក្រភពរ៉ូមបុរាណ។ ខណៈពេលដែលកំពុងស្រាវជ្រាវ និងជីកកកាយតំបន់ដែលលាក់នៅក្រោមផ្ទៃនៃសង្វៀន អ្នកបុរាណវិទូបានធ្វើការរកឃើញអ្វីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ វាគឺជាបណ្តាញផ្លូវរូងក្រោមដីដ៏ស្មុគស្មាញ ដែលត្រូវបានគេស្គាល់ថាជា «hypogeum»។

ផ្លូវរូងក្រោមដីនៅក្រោម Colosseum
ផ្លូវរូងក្រោមដីនៅក្រោម Colosseum

៦.ខ្សែច្រវ៉ាក់បានបំបែក នៅជើងនៃរូបសំណាកសេរីភាព

ស្នាដៃដ៏ល្បីល្បាញនេះត្រូវបានគេស្គាល់ថា ជាអំណោយពីបារាំងដល់សហរដ្ឋអាមេរិកក្នុងឱកាសខួបលើកទី១០០  នៃឯករាជ្យរបស់អាមេរិក។ រូបសំណាកដែលមានរូប Libertas ដែលជាទេពធីតានៃសេរីភាពរបស់ក្រិក កាន់ពិល និងសៀវភៅច្បាប់ ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃឯករាជ្យភាពរបស់អាមេរិក។

ខ្សែច្រវ៉ាក់បានបំបែក នៅជើងនៃរូបសំណាកសេរីភាព
ខ្សែច្រវ៉ាក់បានបំបែក នៅជើងនៃរូបសំណាកសេរីភាព

៧.បន្ទប់សម្ងាត់នៅពីក្រោយភ្នំ Rushmore

នេះគឺជាវិមានដ៏ល្បីល្បាញមួយដែលត្រូវបានបង្កើតឡើងដោយស្ថាបត្យករជនជាតិដាណឺម៉ាក-អាមេរិក Gutzon Borglum។ ដំបូង​ឡើយ លោក​មាន​បំណង​ធ្វើ​បន្ទប់​សម្ងាត់​មួយ​នៅ​ពី​ក្រោយ​ប្រធានាធិបតី ដើម្បី​ទុក​ឯកសារ​ជាតិ។ជាអកុសល វាមិនអាចធ្វើរួចរាល់បានទេ ខណៈពេលដែល Gutzon នៅមានជីវិត។ គាត់ស្ទើរតែមិនអាចបង្កើតច្រកចូល និងកន្លែងធំទូលាយនៅខាងក្នុងភ្នំនោះ។ ជាង ៥០ ឆ្នាំបន្ទាប់ពីការស្លាប់របស់ Gutzon នៅឆ្នាំ ១៩៩៨ ឯកសារសំខាន់ៗ និងអនុស្សាវរីយ៍របស់ប្រធានាធិបតីផ្សេងៗត្រូវបានដាក់នៅខាងក្នុងបន្ទប់។ សព្វ​ថ្ងៃ​នេះ​គឺ​ជា​បណ្ណសារ​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​អាមេរិក។

បន្ទប់សម្ងាត់នៅពីក្រោយភ្នំ Rushmore
បន្ទប់សម្ងាត់នៅពីក្រោយភ្នំ Rushmore

ប្រភព៖ Bright Side

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T