ទៅសេអ៊ូលលើកដំបូង បើបានទៅកន្លែងទាំងនេះ ដឹងតែសប្បាយកប់!

//s9.kh1.co/07/0770b314752e4a639d8dc7ca13bce669180a9e37.jpg
កម្សាន្ត

 ០១-កក្កដា-២០២២ ៤ល្ងាច · ៤ ឆ្នាំមុន

ដើម្បីកុំឲ្យវង្វេង នៅក្នុងរដ្ឋធានីនៃទឹកដីកូរ៉េ នៅពេលធ្វើដំណើរជាលើកដំបូង អ្នកអាចជ្រើសរើសទៅលេង តាមទីតាំងទាំងនេះ ដូចដែលយើងបានបង្ហាញ។

កម្សាន្ត៖ បន្ទាប់ពីនៅតែផ្ទះអស់រយៈពេលជាង ២ឆ្នាំមកនេះ ដោយសារជំងឺរាតត្បាត អ្នកទេសចរភាគច្រើនដែលជាអ្នកនិយមធ្វើដំណើរទៅលេងក្រៅប្រទេសច្បាស់ជាជ្រើមជ្រួលខ្លាំងណាស់ហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងចំណោមគោលដៅទេសចរណ៍ទៅក្រៅប្រទេសល្បីៗជាច្រើន ដែលអ្នកទេសចរកំពុងមានគម្រោងទៅលេង ក្នុងនោះទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក៏ជាប្រទេសមួយដែលត្រូវបានជ្រើសរើសដោយមនុស្សជាច្រើនផងដែរ។

ដូច្នេះ ដើម្បីកុំឲ្យវង្វេង នៅក្នុងរដ្ឋធានីនៃទឹកដីល្បីខាងគីមឈី នៅពេលធ្វើដំណើរជាលើកដំបូង អ្នកអាចជ្រើសរើសទៅលេង តាមទីតាំងដូចដែលយើងបានបង្ហាញខាងក្រោម៖

១.ភូមិ Bukchon Hanok បុរាណ

ប្រសិនបើអ្នកចូលចិត្តរូបភាពតួប្រុស តួស្រីកូរ៉េពេលស្លៀក Hanbok នៅក្នុងខ្សែភាពយន្ត ឬទស្សនាវដ្ដីកូរ៉េ អ្នកមិនគួរខកខានឱកាសដើម្បីសាកល្បងសម្លៀកបំពាក់នេះទេ។ ពេលចូលមកលេងទីនេះ ទេសភាពដែលលេចធ្លោ បំផុតគឺរាជវាំង Gyeongbokgung រាជវាំង Changdeokgung និងភូមិ Bukchon Hanok បុរាណ។ ខណៈពេលដែល Gyeongbokgung និង Changdeokgung គឺជារាជវាំងពីរក្នុងចំណោមរាជវាំងដ៏គួរឲ្យចាប់អារម្មណ៍ និងដ៏ធំបំផុតទាំងប្រាំនៅក្នុងទីក្រុងសេអ៊ូល។ ហើយភូមិ Bukchon Hanok មានសោភ័ណភាពដ៏សាមញ្ញ និងមានអាថ៌កំបាំងជាមួយនឹងផ្ទះបែបប្រពៃណី។ រូបថត៖ KTO 

 ភូមិ Bukchon Hanok
 ភូមិ Bukchon Hanok

២.ដើរឡើង ឬជិះទូរខ្សែកាបទៅលេងកំពូលភ្នំណាំសាន

ភ្នំនេះត្រូវបានគេស្គាល់ថាជាលំហនៃទីក្រុងសេអ៊ូលដែលមានកម្ពស់ ២៦២ ម៉ែត្រ។ ឈរនៅទីនេះ ភ្ញៀវទេសចរអាចកោតសរសើរយ៉ាងពេញទំហឹង នូវភាពស្រស់ស្អាតនៃរាជធានីកូរ៉េ។ មានទីតាំងនៅជិតរោងមហោស្រពជាតិនៃប្រទេសកូរ៉េ យានជំនិះឯកជនត្រូវបានហាមឃាត់ក្នុងទីក្រុង Namsan ដើម្បីធានាបាននូវសោភ័ណភាពផ្លូវថ្នល់ និង N Seoul Tower។ ប៉ម N Seoul Tower នេះមានទីតាំងនៅលើកំពូលភ្នំ Namsan ដែលត្រូវបានគេស្គាល់ជាទូទៅថា N Seoul Tower។ អ្វីដែលកាន់តែពិសេស តំបន់ «Love Locks» នៅទីនេះគឺជាកន្លែងដែលបានចុះឈ្មោះច្រើនបំផុត។ គូស្នេហ៍​តែងតែមក​ព្យួរ​សោ​ពណ៌​ជាមួយគ្នា អម​ដោយ​ក្រដាស​មួយ​សន្លឹក​ជាការ​បញ្ជាក់​ពី​ស្នេហា​ដ៏​រឹងមាំរបស់ពួកគេ​។ រូបថត៖ Josip Ivankovic 

N Seoul Tower
N Seoul Tower
តំបន់ Love Locks
តំបន់ Love Locks

៣.ថតរូបលេងនៅ Haneul Park

ឧទ្យាន Haneul ស្ថិតនៅលើកំពូលភ្នំដែលមើលរំលងទន្លេ Han ប្រកបដោយការកំណាព្យ។ កន្លែងនេះមានភាពល្បីល្បាញដោយសារមានរហាត់ខ្យល់យក្ស និងវាលស្មៅដ៏រ៉ូមែនទិក ដែលជារឿយៗវាតែងតែលេចឡើងនៅលើរូបថត Check-in របស់យុវវ័យ និងមាននៅក្នុងភាពយន្តមនោសញ្ចេតនាជាច្រើន។ សរទរដូវ (ខែតុលា-វិច្ឆិកា) គឺជាពេលវេលាដ៏ស្រស់ស្អាតបំផុត នៅពេលដែលវាលស្មៅដើមត្រែងចាប់ផ្តើមរីក បរិយាកាសត្រជាក់ ហើយមេឃពណ៌ខៀវស្រឡះ។ រូបថត៖ Michelle Franc-Lee

 Haneul Park
 Haneul Park

៤.ទស្សនាទេសភាពតាមដងទន្លេ Han នាពេលរាត្រី

ទន្លេត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញាទេសចរណ៍នៅក្នុងទីក្រុងដែលមានថាមពល និងរីកចម្រើន។ កន្លែងនេះផ្តល់ឲ្យអ្នកនូវអារម្មណ៍សន្តិភាព ចំពេលមានភាពអ៊ូអរក្នុងជីវិតប្រចាំថ្ងៃ។ នៅសងខាងទន្លេមានផ្លូវដើរដែលសាងសង់ជាពិសេសសម្រាប់បម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងជាមួយមិត្តភក្តិ លេងកីឡាសាមញញៗមួយចំនួន។ ពេល​យប់​មនុស្ស​ជា​ច្រើន​ស្រឡាំងកាំង​នឹង​សម្រស់​ស្ពាន Banpo។ ប្រព័ន្ធបាញ់ទឹកនៅទីនេះត្រូវបានបំភ្លឺដោយអំពូល LED ដើម្បីបង្កើតជាសុបិន និងទស្សនីយភាពដ៏អស្ចារ្យ។ រូបថត៖ KTO 

ទេសភាពតាមដងទន្លេ Han នាពេលរាត្រី
ទេសភាពតាមដងទន្លេ Han នាពេលរាត្រី

៥.HYBE Insight

បានបើកសម្រាប់ភ្ញៀវចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ ដែលជាអគារដែលគេស្គាល់ថាជា «សារមន្ទីរ BTS» គឺជាកន្លែងត្រូវតែទៅលេង សម្រាប់អ្នកគាំទ្រតន្ត្រីនៃទឹកដីកូរ៉េ។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន HYBE នៅលើផ្ទៃដី ៤,៧០០ ម៉ែត្រការ៉េ ជាមួយនឹងអេក្រង់បញ្ចាំងខ្នាតយក្ស និងវត្ថុបុរាណ វត្ថុអនុស្សាវរីយ៍ និងរបស់របរជាច្រើនរបស់ ក្រុមBTS ក្រុម Tomorrow X Together (TXT) ក្រុម Enhypen និង ក្រុមSeventeen ។ បន្ថែមពីលើការប្រើប្រាស់ប្រព័ន្ធភ្លើងដែលមានបច្ចេកវិទ្យាខ្ពស់ HYBE Insight ក៏បង្ហាញសម្លៀកបំពាក់សម្តែងរបស់វិចិត្រករ ទូដាក់ពានរង្វាន់ ទូដាក់អាល់ប៊ុម និងគំនូរដោយសហការជាមួយ James Jean។ អ្នកទស្សនាអាចទិញសំបុត្រចូលទស្សនានៅលើគេហទំព័រ HYBE Insight ដែលមានតម្លៃ ២២,០០០ វ៉ុន សម្រាប់សំបុត្រធម្មតា និង ២៥,០០០ វ៉ុន សម្រាប់សំបុត្ររូបថតអាយដលដែលជ្រើសរើសដោយខ្លួនឯង។ រូបថត៖ Bandwagon Asia

HYBE Insight
HYBE Insight

៦.ផ្សារទំនើប Common Ground

នៅជិតសាកលវិទ្យាល័យ Konkuk ដែរ ផ្សារទំនើប Common Ground គឺជាផ្សារទំនើបកុងតឺន័រដែលបង្កើតឡើងពី ២០០ កុងតឺន័រ ដែលនាំមកនូវអារម្មណ៍ថ្មីដល់ភ្ញៀវទេសចរ។ នេះគឺជាកន្លែងឈានមុខគេសម្រាប់យុវវ័យក្នុងទីក្រុងសេអ៊ូល ហើយក៏ជាកន្លែងសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការរស់នៅបែបនិម្មិត និងអ្នកលក់ដូរនៅជុំវិញពិភពលោកផងដែរ។ តំបន់​នេះ​មាន​មនុស្ស​ច្រើន​ណាស់ ទៅលេងផ្សារ​កុងតឺន័រ​យក្ស​ដែល​មាន​ពណ៌​ខៀវនេះ។ ការតាំងពិព័រណ៌ផ្សេងៗនៅ Dongdaemun Design Plaza ដែលស្ថិតនៅលើផ្លូវដើរទិញឥវ៉ាន់ Dongdaemun ដ៏ល្បីល្បាញរបស់ទីក្រុងសេអ៊ូល ក៏ជាស្ថាបត្យកម្មតែមួយគត់ដែលទាក់ទាញការចាប់អារម្មណ៍ផងដែរ។ គម្រោងនេះមាន ៣បន្ទប់ក្រោមដី និង ៤ជាន់ពីលើដី ដែលមានផ្ទៃដីរហូតដល់ ៨៥,៣២០ម៉ែត្រការ៉េ។

រូបភាព៖ My Korea Trip

ផ្សារទំនើប Common Ground 
ផ្សារទំនើប Common Ground 

៧.ដើរមើល និងទិញទំនិញ

ប្រទេសកូរ៉េមិនត្រឹមតែល្បីល្បាញដោយសារទីផ្សារតន្ត្រីចម្រុះ និងសម្រស់គុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាឋានសួគ៌នៃការដើរទិញអីវ៉ាន់ ដែលជាគោលដៅដ៏ល្អសម្រាប់អ្នកចូលចិត្តលក់ដូរផងដែរ។ ក្នុងចំណោមនោះ ភាពលេចធ្លោជាងគេគឺ ឋានសួគ៌គ្រឿងសម្អាង Myeongdong ផ្សារទំនើបក្រោមដី Express តំបន់ Gangnam និង Yeongdeungpo ឬផ្សាររាត្រី Dongdaemun ជាដើម។ នៅក្នុងតំបន់ទាំងនេះ អ្នកទស្សនាអាចស្វែងរកអ្វីគ្រប់យ៉ាងពីផលិតផលម៉ាកអន្តរជាតិ រហូតដល់គុណភាពល្អ គ្រឿងសម្អាងក្នុងស្រុក និងផលិតផលថែទាំស្បែកដែលមានតម្លៃសមរម្យ។ រូបថត៖ Sotetsu Hotels The Splaisir Seoul Myeongdong

ដើរមើល និងទិញទំនិញ
ដើរមើល និងទិញទំនិញ

៨.ដើរភ្លក្សអាហារតាមចិញ្ចើមផ្លូវ និង ភេសជ្ជៈបែបកូរ៉េ

សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ក្រៅពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​យូរ​អង្វែង អាហារ​តាម​ផ្លូវ​ក៏​ជា​លក្ខណៈ​ពិសេស​មួយ​ដែរ។ ហើយប្រទេសកូរ៉េក៏ដូចគ្នា។ នៅលើទឹកដីកូរ៉េនេះ ភ្ញៀវទេសចរណ៍អាចទៅទស្សនាម្ហូបបែបវីរភាព ចាប់ពីបាយក្រឡុក តេបុកបុកគី មាន់ហឹរ មីហឹរ Naengmyeon និងសាច់គោអាំង និង Bulgogi ជាដើម។ វប្បធម៌​ផឹក​របស់​ប្រទេស​នេះ​មាន​លក្ខណៈ​ប្លែក​ពី​គេ។ នៅ​លើ​តុ​ជប់លៀង​ភ្ញៀវ​នឹង​ឃើញមនុស្ស​ក្មេង​តែងតែ​ចាក់​ស្រា​ដើម្បី​អញ្ជើញ​មនុស្ស​ចាស់។ ពួកគេ​ប្រើ​ដៃ​ទាំង​សងខាង​ចាក់ និង​ចាក់​តែ​ក្នុង​បរិមាណ​ស្មើ​នឹង ៨០% នៃ​ចំណុះ​ពែង។ ជាពិសេស ដៃឆ្វេងគួរទ្រតួដប ដៃស្តាំត្រូវដាក់ពីលើ ហើយចាក់យឺតៗ។ 

រូបថត៖ KTO

អាហារតាមចិញ្ចើមផ្លូវ និង ភេសជ្ជៈបែបកូរ៉េ
អាហារតាមចិញ្ចើមផ្លូវ និង ភេសជ្ជៈបែបកូរ៉េ

៩.សាកការជិះមធ្យោបាយធ្វើដំណើរសាធារណៈ

ជិះរថភ្លើងក្រោមដី ឬជិះឡានក្រុង ក៏គួរតែជាអ្វីដែលអ្នកត្រូវសាកល្បងបទពិសោធន៍នៅទីក្រុងសេអ៊ូលផងដែរ។ ប្រព័ន្ធរថភ្លើងក្រោមដីដ៏ទំនើប ដែលតភ្ជាប់កន្លែងទាក់ទាញល្បីៗក្នុងទីក្រុងសេអ៊ូល និងជាយក្រុង គឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុត ដោយសារតម្លៃសមរម្យ រហ័ស និងងាយស្រួល។ នៅពេលដែលអ្នកត្រូវការផ្លាស់ទី ទៅកន្លែងជិតៗ អ្នកអាចសាកល្បងជិះឡានក្រុង។ អត្ថប្រយោជន៍នៃមធ្យោបាយធ្វើដំណើរនេះ គឺថាវាមានវត្តមាននៅគ្រប់ជ្រុងទាំងអស់។ កាត T-money ដែលមានមុខងារបង់ប្រាក់ ការទិញសំបុត្រយានយន្ត គឺជាអ្វីដែលអ្នកត្រូវរៀន និងត្រៀមជាមុន មុនពេលមកប្រទេសកូរ៉េ។ 

រូបថត៖ Daily Sabah 

មធ្យោបាយធ្វើដំណើរសាធារណៈ
មធ្យោបាយធ្វើដំណើរសាធារណៈ

ប្រភព៖ zingnews.vn

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T