បាល់ទាត់
១២-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុនកីឡាករ Man City ម្នាក់នេះប្ដេជ្ញាស្នាក់នៅក្លិបបន្តទៀត
អង់គ្លេស៖ ខ្សែការពារ Aymeric Laporte បាននិយាយថារូបគេមិនមានបំណងចង់ចាកចេញពីក្លិប Manchester City នោះឡើយបើទោះបីជា Chelsea ចង់បានគេក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ២៨ឆ្នាំរូបនេះទើបតែឈ្នះពាន Premier League លើកទី៤ជាមួយ Man City ហើយនៅរដូវកាលមុនគេបានចាប់ដៃគូជាមួយខ្សែការពារ Ruben Dias នៅតំបន់ការពារផងដែរ។
ខណៈនោះដែរ Chelsea កំពុងដុតដៃដុតជើងស្វែងរកខ្សែការពារដោយអ្នកកាសែត Fabrizio Romano ថាខ្សែការពារ Nathan Ake ដែលជាមិត្តរួមក្រុមរបស់ Laporte បានព្រមព្រៀងផ្លាស់ទៅទឹកដី Stamford Bridge ហើយ។
យ៉ាងណាមិញ ទោះឮថា Chelsea ចង់បានគេម្នាក់ទៀតក៏ដោយក៏ Laporte បានឆ្លើយថា៖
ប្រភព៖ metro