អង់គ្លេស៖ ខ្សែការពារ Jules Kounde បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកក្លិប Chelsea នេះបើយោងតាមសារព័ត៌មាននៅអេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាគីលោក Thomas Tuchel ចង់បាន Kounde មករួមក្រុមតាំងពីរដូវកាលមុនមកម៉្លេះ ហើយពេលនេះក្លិបបានដាក់សំណើទឹកប្រាប់ ៤៧លានផោន(ស្មើនឹងប្រមាណ ៥៦.៥ លានដុល្លារ) ទៅ Sevilla ក្នុងការទិញយកគេ។
យ៉ាងណាមិញ Barcelona និង PSG សុទ្ធតែចង់បានកីឡាករសញ្ជាតិបារាំងរូបនេះប៉ុន្តែ Kounde ចង់ផ្ទេរមកទឹកដី Stamford Bridge ជាង។
គួរបញ្ជាក់ផងដែរថាក្រៅពី Jules Kounde គឺ Chelsea ក៏កំពុងពិភាក្សាជាមួយ PSG ក្នុងការទិញយក Presnel Kimpembe ផងដែរ៕
ប្រភព៖ thesun