ពិបាកហើយ! Scholes បានចុចឈ្មោះកីឡាករ Man UTD ៤ រូបនេះចំៗ ថាពួកគេនឹងលេងមិនត្រូវទម្រង់របស់លោក Amorim

//s9.kh1.co/51/51c3b7fe58c9d9de4d940d024383fe13001deb80.jpg
បាល់ទាត់

 ០៨-វិច្ឆិកា-២០២៤ ៤ល្ងាច · ៦ ម៉ោងមុន

Scholes បានចុចឈ្មោះកីឡាករ Man UTD ៤ រូបនេះចំៗ ថាពួកគេនឹងលេងមិនត្រូវទម្រង់របស់លោក Amorim

បរទេស៖ អតីតវីរបុរសរបស់ Manchester United លោក Paul Scholes ជឿជាក់ថាកីឡាកររបស់បិសាចក្រហម ៤ នាក់រួមមាន Marcus Rashford, Alejandro Garnacho, Diogo Dalot និង Noussair Mazraoui នឹងធ្វើមិនបានល្អគ្រប់គ្រាន់ ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីលោក Ruben Amorim។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Paul Scholes
លោក Paul Scholes

ជាការពិតណាស់ លោក Amorim ត្រូវបាន Man UTD ប្រកាសជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ថាលោកនឹងចូលកាន់តំណែងជំនួសលោក Erik ten Hag ចាប់ពីថ្ងៃទី ១១ ខែ វិច្ឆិកា នេះតទៅ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៧។

លោក Ruben Amorim
លោក Ruben Amorim

មុនពេលលោក Amorim ចូលដឹកនាំ Man UTD ជាផ្លូវការ លោក Scholes បានធ្វើការវិភាគពីការដឹកនាំរបស់បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំរូបនេះយ៉ាងដូច្នេះថា៖

តើគាត់ចង់បានខ្សែប្រយុទ្ធស្លាបអាចចុះមកជួយការពារវិញទេ? ប្រសិនបើគាត់ចង់បានបែបនោះ ខ្ញុំមិនប្រាកដនោះទេថា Rashford និង Garnacho ជាជម្រើសដ៏ត្រឹមត្រូវ។ តើគាត់ចង់បានខ្សែការពារស្លាបពីរនាក់ក្នុងចំណោម Dalot និង Mazraoui ដែលមានភាពល្អប្រសើរបន្តិចក្នុងការការពារមែនទេ ប៉ុន្តែពួកគេគឺមិនទាន់ល្អក្នុងការជួយតំបន់ប្រយុទ្ធទេ?

លោក Paul Scholes
Rashford និង Garnacho 
Rashford និង Garnacho 
Dalot និង Mazraoui 
Dalot និង Mazraoui 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T