កូរ៉េខាងត្បូង៖ ទើបតែចូលប្រឡូកក្នុងវិស័យ K-Pop ជំនាន់ប៉ុន្មានឆ្នាំចុងក្រោយនេះពិតមែន ប៉ុន្តែតារាចម្រៀងស្រីទាំងនេះ ទទួលបានការគាំទ្រក៏ច្រើនខ្លាំងណាស់ដែរ តាមរយៈទេពកោសល្យដ៏ពូកែរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត និងស្រលាញ់ ដោយសារតែតារាស្រីទាំងនេះ មានសម្រស់ស្រស់ស្អាតដូចកូនតុក្កតា ពិសេសក្នុងនាមជា K-Pop Idol ដែលមានឈាមជាកូនកាត់ទៀតនោះ ពួកគេពិតជាអាចទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារភាពទាក់ទាញពិសេសរបស់ពួកគេផ្ទាល់តែម្ដង។
តារាស្រីជំនាន់ថ្មី ដែលជាកូនកាត់ទាំងនេះ រួមមាន៖
១.Giselle ក្រុម aespa
ជាកូនកាត់ កូរ៉េ-ជប៉ុន។


២.Lily ក្រុម NMIXX
ជាកូនកាត់ អូស្ត្រាលី-កូរ៉េ។


៣.Huening Bahiyyih ក្រុម Kep 1 er
ជាកូនកាត់ម្តាយជនជាតិកូរ៉េ និងឪពុកជនជាតិអាឡឺម៉ង់ដែលកើតនៅប្រេស៊ីល។


៤.Danielle ក្រុម NewJeans
ជាកូនកាត់ កូរ៉េ-អូស្ត្រាលី។



ប្រភព៖ zingnews