បរទេស៖ មានពាក្យចចាមអារ៉ាមរួចហើយថា Apple នឹងរៀបចំព្រឹត្តិការណ៍សម្ពោធនៅចុងខែតុលា ហើយវាហាក់ដូចជាព្រឹត្តិការណ៍នេះ អាចជាពេលដែលក្រុមហ៊ុនស្ថិតនៅក្នុងទីក្រុង Cupertino មួយនេះ ប្រកាសបង្ហាញជាផ្លូវការទាំង iPad ជំនាន់ក្រោយ និង M2 iPad Pro។ មិនយូរប៉ុន្មាន ប្រភព MySmartPrice បានចែករំលែករូបភាព render CAD ដែលបង្ហាញពី iPad 2022 ពីគ្រប់ជ្រុងជ្រោយ ទោះបីជាលក្ខណៈលម្អិតមួយចំនួន មិនមានគ្រប់នៅលើរូបភាពក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះ ប្រភពមួយនៅលើ Naver ដែលមានមានលេខសម្គាល់អ្នកប្រើប្រាស់ថា “yeux1122” បានចែករំលែកបញ្ជីនៃលក្ខណៈពិសេសរបស់ iPad ជំនាន់ទី10 ដែលជាក់ស្តែងត្រូវបានយកចេញពីប្រភពក្រុមហ៊ុនផលិតរបស់ចិន។ ទន្ទឹមនឹងការលើកឡើងថា Apple iPad ឆ្នាំ2022 អាចនឹងប្រកាសបង្ហាញនៅចុងខែតុលា ស្របពេលជាមួយនឹង M2 iPad Pro ដែលទើបតែលេចធ្លាយព័ត៌មានថ្មីៗនេះអំពីតម្លៃ វេទិកាជជែកនេះបានបញ្ជាក់ផងដែរថា ការរចនាថ្មីសម្រាប់ iPad នឹងមានទម្រង់ស្ដើងជាងមុន។
ដូចគ្នានេះដែរ វាត្រូវបានគេរាយការណ៍ថា iPad 10 នឹងមានអេក្រង់ធំជាងមុន និងមានទម្រង់កាមេរ៉ាខាងក្រោយបែបបញ្ឈរ។ ប្រភពដដែលបានអះអាងថា 2022 iPad នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Apple A14 Bionic, នឹងមិនមានរន្ធដោតកាស 3.5mm ទេ, ហើយនឹងប្រើរន្ធ USB-C។ ប្រភព MySmartPrice សន្មត់ថា វានឹងមានទំហំ 248.62 x 179.50 x 6.98 mm៕







ប្រភព: Notebookcheck