គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ ​គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ ​

//s9.kh1.co/34/34cf7deb1d691068c33b6a712d419ad6a33352c6.jpg
សង្គម

 ១៨-វិច្ឆិកា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ ​តំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម

ភ្នំពេញ៖ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧​ តំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ជំរុញការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមផងដែរពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ឯកឧត្តម អស់លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីឈានទៅរកការចុះកិច្ចសន្យាពេលខាងមុខ តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទីពីរក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។ ដោយរំពឹងទុកថានឹងបញ្ចប់តំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម ហើយនឹងធ្វើការតភ្ជាប់គ្នានៅត្រង់ចំណុចដែលទទួលបានការឯកភាពទ្វេភាគីតែម្តង៕

https://s9.kh1.co/__image/w=650,h=434,q=100/0b/0b005c9e236fad73bb8c2079a40ed2c48225dbd7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/01/017cf4a3b11c6dabea5117420b4291b4cd2f9c23.jpg
https://s9.kh1.co/__image/w=650,h=434,q=100/05/05d032dfa27f93e677ab54daa5e5a9256832dc6d.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T