ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បារាំង៖ ខ្សែការពារ និង ជាប្រធានក្រុម Paris Saint Germain កីឡាករ Marquinhos បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ ២០២៨។

ជាការពិតណាស់ Marquinhos បានចូលរួមជាមួយ PSG តាំងពីឆ្នាំ ២០១៣ ដោយគិតមកទល់ពេលនេះមានរយៈពេល ១០ឆ្នាំហើយ និង ត្រូវបានអ្នកគាំទ្រចាត់ទុកជាវីរបុរសក្លិបផងដែរ។
ក្រោយទទួលបានកិច្ចសន្យាថ្មី Marquinhos បាននិយាយថា៖
ខ្ញុំពិតជាសប្បាយចិត្ត និង មានមោទកភាពណាស់ដែលបានបន្តកុងត្រាថ្មី។ វាជាពេលវេលាដ៏ពិសេសសម្រាប់ខ្ញុំ។ PSG តែងតែផ្តល់ទំនុកចិត្តមកកាន់ខ្ញុំ ហើយ ខ្ញុំជឿជាក់ថាពួកយើងនឹងអាចសម្រេចចិត្តបានគោលដៅជាមួយគ្នាបន្តទៀត៕

ប្រភព៖ Fabrizio Romano